ចំណេះដឹង​!​ ​នីតិវិធី​ក្នុង​ការនាំចេញ​អង្ករ​ ​និង​ផលិតផល​កសិកម្ម​

0

​ដោយ ​វុត្ថា

​ភ្នំពេញ​៖​ ​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​តាម​ការណែនាំ​ ​របស់ក្រ​សួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​ ​បាន​ផ្តល់​អាទិភាព​មិន​ចំា​បាច់​រង់ចាំ​តាម​ជួរ​ ​លំដាប់លំដោយ​ ​និង​សម្រួល​ឲ្យបាន​ជា​អតិបរមា​លើ​ការ​បំពេញបែបបទ​គយ​នាំចេញ​អង្ករ​ ​តាមច្បាប់​និង​បទប្បញ្ញត្តិ​ជាធរមាន​។​ ​ទន្ទឹម​នេះ​ ​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​ ​ក៏បាន​សម្រេច​លើកលែង​កាតព្វកិច្ច​ ​បង់​កម្រៃ​បែបបទ​គយ​ផង​ដែរ​ ​(​ដូច​មាន​ក្នុង​សេចក្តី​ណែនាំ​លេខ៥១៦​ ​អគរ​ ​ចុះ​ថ្ងៃទី០២​ ​ខែមេសា​ ​ឆ្នាំ២០១៤​ ​)​។​

​សម្រាប់​ការនាំចេញ​ផលិតផល​កសិកម្ម​ផ្សេងទៀត​ ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ក៏បាន​សម្រួល​ឲ្យ​អ្នក​ ​នាំចេញ​ ​ឬ​តំណាង​ធ្វើការ​ស្នើសុំ​ជា​លាយ​ល័ក្ខណ៍​អក្សរ​ ​រដ្ឋបាល​គយ​ ​អាច​អនុញ្ញាត​ធ្វើការ​បំពេញ​ ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​នៅកន្លែង​ផ្សេង​ ​ពី​ការិយាល័យ​គយ​ ​ដែល​បាន​កំណត់​ដូចជា​ ​ទីកន្លែង​ដែល​ផលិត​ ​ឬ​ ​កែច្នៃ​ទំនិញ​ ​ដើម្បី​នាំចេញ​។​ល​។​ ​

ដូច​មាន​ចែង​ក្នុង​ប្រកាស​លេខ១០៧សហវ.ប្រក​ ​ចុះ​ថ្ងៃទី១៥​ ​ខែកុម្ភៈ​ ​ឆ្នាំ២០០៨​ ​ស្ដីពី​ការ​រាយការណ៍​ ​ការ​ធ្វើ​ចរាចរ​ ​ការ​ធ្វើ​សន្និធិ​ ​និង​ការ​ដឹកជញ្ជូន​ទំនិញ​ ​នាំចេញ​របស់ក្រ​សួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​និង​ប្រកាស​លេខ​ ​១១១​ ​សហវ.ប្រក​ ​ចុះ​ថ្ងៃទី ១៥​ ​ខែកុម្ភៈ​ ​ឆ្នាំ២០០៨​ ​ស្តី​ពី​ការអនុញ្ញាត​ឲ្យ​បំពេញ​ទម្រង់ការ​គយ​ ​នៅ​ក្រៅ​ការិយាល័យ​គយ​របស់ក្រ​សួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​

​អ្នកនាំ​ចេញ​ទំនិញ​ទាំងអស់​ត្រូវ​ភ្ជាប់​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​បំពេញបែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​ដូច​មាន​ក្នុង​ ​នីតិវិធី​ប្រតិវេទន៍​គយ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here