គម្រោងរថភ្លើងល្បឿនលឿននៅឥណ្ឌា ដែលគាំទ្រដោយជប៉ុនអាចនឹងបើកដំណើរការនៅឆ្នាំ២០២៦

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: គម្រោងផ្លូវរថភ្លើងល្បឿនលឿន នៅក្នុងប្រទេសឥណ្ឌា ដែលប្រើប្រាស់បច្ចេកវិទ្យារថភ្លើង shinkansen របស់ប្រទេសជប៉ុន អាចនឹងចាប់ផ្តើមបើកប្រតិបត្តិការពាណិជ្ជកម្ម នៅឆ្នាំ២០២៦ខាងមុខ។

លោក Sibi George ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសជប៉ុន បានថ្លែងប្រាប់កាសែត Kyodo News ក្នុងបទសម្ភាសន៍មួយនៅទីក្រុងតូក្យូ ថា ពិធីសម្ពោធគម្រោងនេះ អាចធ្វើឡើងនៅឆ្នាំ២០២៦ ឬអាចលឿនជាងនេះ ប៉ុន្តែប្រទេសទាំងពីរ កំពុងបន្តពិភាក្សាគ្នាអំពីពេលវេលាពិតប្រាកដ។India's first bullet train run likely in June-July 2026: Report | Latest  News India - Hindustan Timesលោក George បានថ្លែងថា “អ្វីដែលខ្ញុំអាចនិយាយបាននោះគឺនៅត្រង់ថា ការសាងសង់គម្រោងនេះ សម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់”។ លោកបន្ថែមថា “ដំបូងឡើយ យើងគ្រោងចាប់ផ្តើមបើកដំណើរការនៅឆ្នាំ២០២៣ ប៉ុន្តែក្រោយមក វាត្រូវបានពន្យារពេល”។

គម្រោងរថភ្លើងល្បឿនលឿន Shinkansen ដំបូងបង្អស់នៅប្រទេសឥណ្ឌា ដែលគ្របដណ្តប់ចម្ងាយ ប្រហែល៥០០គីឡូម៉ែត្ររវាងភាគខាងលិចនៃទីក្រុង Mumbai និងទីក្រុង Ahmedabad ត្រូវបានព្រមព្រៀងគ្នា រវាងរដ្ឋាភិបាលជប៉ុន និងឥណ្ឌាក្នុងឆ្នាំ២០១៥ ដោយបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៧។ការបញ្ចប់គម្រោងនេះ ត្រូវបានពន្យារពេលជាចម្បង ដោយសារតែការយឺតយ៉ាវនៃការទិញទីតាំងដី ដែលត្រូវសាងសង់។  ប៉ុន្តែកាលពីខែមករា ឆ្នាំ២០២៤នេះ ក្រសួងផ្លូវដែកនៃប្រទេសឥណ្ឌាបានបញ្ជាក់ឱ្យដឹងថា ការទិញដីត្រូវបានបញ្ចប់រួចរាល់ហើយ។

លោក George បានបន្ថែមថា “ដោយសារឆ្នាំនេះជាខួបលើកទី១០នៃ ការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ និងជាសកលពិសេសរបស់ជប៉ុន និងឥណ្ឌា ដូច្នេះ លោកនាយករដ្ឋមន្រ្តីជប៉ុន Fumio Kishida និងសមភាគីឥណ្ឌាគឺលោក Narendra Modi នឹងបំពេញដំណើរទស្សនកិច្ចទៅវិញទៅមកនៅឆ្នាំនេះ”៕ប្រភព: Kyodo៕

LEAVE A REPLY

Please enter your comment!
Please enter your name here