ដំណឹងល្អៈកំពង់ផែទឹកជ្រៅអន្តរជាតិ ធំនិងថ្លៃបំផុតនៅកំពតគ្រោងបើកដំណើរការនៅដើមខែមិថុនាខាងមុខ

0

        ដោយៈ គង់ សូរិយា

        កំពតៈ  ប្រសិនជាគ្មានការប្រែប្រួលទេនោះ កំពង់ផែទឹកជ្រៅធំនិងថ្លៃបំផុតនៅខេត្តកំពត និងជាផែទឹកជ្រៅដំបូងបង្អស់របស់កម្ពុជា នឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោកផន រឹមបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា កំពង់ផែនេះ ត្រូវបានគេឲ្យឈ្មោះថា “មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងកំពត”។new Chinese built port in southern Cambodiaលោកបន្តថា ពហុបំណងដោយសារតែផែនេះ មានទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឍមណ្ឌលភស្តុភារកម្ម ឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រចម្រាញ់ប្រេងឥន្ធនៈ ចំណតនាវាដឹកទំនិញ និងអ្នកដំណើរ និងមានតំបន់លំនៅដ្ឋានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here