ខេត្តកោះកុងត្រៀមរៀបចំវេទិកាផ្គូផ្គងរវាងអ្នកលក់និងអ្នកទិញ

0

        ដោយៈ គង់ ហ្វីអូណា

        កោះកុងៈ លោកអន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ត្រៀមរៀបចំវេទិកាផ្គូផ្គង រវាងអ្នកលក់ និងអ្នកទិញ។

វេទិកានេះ ស្ថិតក្រោមគម្រោងអភិវឌ្ឍអាជីវកម្ម និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុង ស្រុក និងM/SMEs និងនាំចេញនៅនឹងកន្លែង នៅខេត្តខាងលើនេះ។

លោកបណ្ឌិត​ សួង​ ណយ​ អនុប្រធាន​គណៈកម្មាធិការជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិត​ផល​មួយ បានអញ្ជើញជាអធិបតី​ក្នុងកិច្ចប្រជុំនេះ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង​ ដើម្បីត្រៀមរៀបចំវេទិកាផ្គូផ្គងរវាងអ្នកលក់​ និងអ្នកទិញ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៨​ ខែមិថុនា​ ឆ្នាំ២០២៤​ នៅខេត្តកោះកុង​ ដែលមានរយៈពេល៣ថ្ងៃ​ ដើម្បីលើកកម្ពស់សក្តានុពលនុពល ផលិតផលក្នុងស្រុក​ ការស្វែងរកទីផ្សារជូនអ្នកផលិត​ ការជំរុញចលនាភូមិ១ផលិតផល​១​ ជាពិសេស​ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី​ នរោត្តម​ មុនីនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ៕

ក្រុមមន្រ្តីប្រជុំដើម្បីត្រៀមរៀបចំវេទិកាផ្គផ្គងអ្នកលក់ និងអ្នកទិញ

LEAVE A REPLY

Please enter your comment!
Please enter your name here