នៅកម្ពុជាមានធនាគារនិងមីក្រូហិរញ្ញវត្ថុកើនដល់១៥៤ស្ថាប័ន

0

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ វិស័យហិរញ្ញវត្ថុកម្ពុជាកំពុងរីកចម្រើន ព្រមគ្នាជាមួយហានិភ័យ ដោយគ្រឹះស្ថាបធនាគារ និងមីក្រូហិរញ្ញវត្ថុបានកើនដល់១៥៤ស្ថាប័ន ដែលចំនួននេះមិនទាន់រាប់បញ្ចូល នូវស្ថាប័នតូចៗដទៃទៀតនៅឡើយ។

យោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំ ២០២៣ របស់ធនា​គារនៃកម្ពុជា ដែលបានចេញផ្សាយ កាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ បានឱ្យដឹងថា ប្រព័ន្ធធនាគារនៅកម្ពុជា រួមមាន ធនាគាពាណិជ្ជ៥៨ ធនាគារឯកទេស៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ​ទទួលប្រាក់បញ្ញើ៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ៨៣​ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ១៦ គ្រឹះស្ថានឥណទានជនបទ១១៤​ អ្នកដំណើរការតតិយភាគី៦ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់៣៣ ក្រុមហ៊ុនចែករំលែកប្រព័ន្ធព័ត៌មានឥណទាន១ ការិយាល័យតំណាងធនាគារបរទេស៥ និងអាជីវកម្មប្តូរប្រាក់២៩២៨។

របាយការណ៍ដដែលបានឱ្យដឹងថា ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន៩,០ភាគរយ កើនដល់ទឹកប្រាក់៣៤៥,១ ទ្រីលានរៀល (៨៤,៥ប៊ីលានដុល្លារអាមេរិក) ក្នុងនោះឥណទានអតិថិជន បានកើនឡើង៥,០ភាគរយ ដល់២៣៦,២ទ្រីលានរៀល (៥៧,៨ ប៊ីលានដុល្លារអាមេរិក)។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ប្រាក់បញ្ញើអតិថិជនមានកំណើន១៣,៩ភាគរយ ដល់ ១៩៧,២ ទ្រីលានរៀល(៤៨,៣ ប៊ីលានដុល្លារអាមេរិក) និងដើមទុនមានកំណើន៥,៣ភាគរយ ដល់ ៦៦,៧ ទ្រីលានរៀល (១៦,៣ប៊ីលានដុល្លារអាមេរិក)៕

LEAVE A REPLY

Please enter your comment!
Please enter your name here