អ្នកឧកញ៉ាសំ សុខនឿនៈ ដីធ្លីនៅជុំវិញរាជធានីនឹងមានតម្រូវការសម្រាប់សាងសង់រោងចក្រ សហគ្រាសជាបន្តបន្ទាប់

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ទីផ្សារដីធ្លី ដែលមានភាពរីកចម្រើន និងចរន្តទិញលក់ច្រើនជាងគេនៅឆ្នាំ២០២៥នេះ ទំនងបានទៅលើដីសម្រាប់សាងសង់រោងចក្រ ឧស្សាហកម្មនានា។

ជាក់ស្តែងយោងតាមទិន្នន័យរបស់រដ្ឋាភិបាល ដែលប្រកាសដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហើបឲ្យដឹងកាលពីសប្តាហ៍មុនថា កម្ពុជាបានទាក់ទាញក្រុមហ៊ុនវិនិយោគអន្តរជាតិជាង២០០ក្រុមហ៊ុន និងមានទុនវិនិយោគប្រមាណ៤២០០លានដុល្លាងអាមេរិក ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៥នេះ។

ជាមួយនឹងសក្តានុពល និងកំពុងវិនិយោគក្នុងវិស័យឧស្សាហកម្ម អ្នកឧកញ៉ាសំ សុខនឿនប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនSAM SN Groupបានមានប្រសាសន៍ឲ្យដឹងថា ដីធ្លីជាយក្រុងភ្នំពេញ ឬខេត្តជាប់ទីក្រុងភ្នំពេញ សម្រាប់រោងចក្រ ឃ្លាំង និងសួនឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ចពិសេសមានតម្រូវជាបន្តបន្ទាប់។

លោកបញ្ជាក់ថា “ដីធ្លីសម្រាប់សាងសង់តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពីសេសស និងរោងចក្រ សហគ្រាសនានានៅតាមបណ្តាខេត្ត ដែលមានសក្តានុពល និងងាយស្រួលដឹកជញ្ជូន នៅតែមានតម្រូវការខ្ពស់នៅក្នុងទីផ្សារ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here