ដោយៈ គង់ សូរិយា
ភ្នំពេញៈ ពិតហើយចំនួនយូនីតខុនដូ ដែលបានបញ្ចប់ការសាងសង់កើនឡើង ប៉ុន្តែតម្រូវការក្នុងទីផ្សារហាក់នៅមានកម្រិត និងជួបភាពអូសបន្លាយនៃភាពមិនច្បាស់លាស់ក្នុងទីផ្សារ។
តើស្ថានភាពបែបនេះ អ្នកអាចមើលឃើញបែបណា? សូមពិនិត្យលើទិដ្ឋភាពមួយចំនួនដូចជា។
- ការផ្គត់ផ្គង់និងបញ្ចប់គំរោង
តាមរបាយការណ៍បានបង្ហាញថា ចំនួនយូនីតខុនដូសរុបរបស់ទីក្រុងភ្នំពេញ បានឈានដល់ប្រមាណ៧២,០០០យូនីត នៅចុងឆ្នាំ កាលពីឆ្នាំមុន កើនឡើង២៥ភាគរយ ធៀបនឹងឆ្នាំ២០២៣។ក្រុមហ៊ុនCBRE Cambodia បានព្យាករថា ចំនួនយូនីតនឹងឈានដល់ប្រហែល 80,000 យូនីតក្នុងឆ្នាំ២០២៥នេះ។
- នៅក្នុងត្រីមាសទី១ ខុនដូចំនួន៦០៩០យូនីតផ្សេងទៀត ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅទូទាំងការបើកដំណើរការថ្មី ដូចជា គំរោងVue Aston និង Lixin CEO Center ។
- តម្លៃ និងនិន្នាការលក់
- ខុនដូតម្លៃសមរម្យក្នុងទីក្រុងភ្នំពេញ ជាមធ្យម$1,300–1,500ដុល្លារក្នុងមួយម៉ែត្រការ៉េ កម្រិតមធ្យមមានប្រហែល២០០០ដុល្លារ និងតម្លៃខ្ពស់មានតម្លៃប្រហែល២៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
តម្លៃនេះបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខុនដូតម្លៃសមរម្យបានធ្លាក់ចុះ៩,៩ភាគរយ ខុនដូក្នុងតម្លៃមធ្យមបានធ្លាក់ចុះប្រមាណ៦ភាគរយ និងខុនដូតម្លៃខ្ពស់នៅតែមានស្ថិរភាព(+0.3%)។
ការសិក្សាបានបង្ហាញថា និន្នាការទិញខុនដូនៅត្រីមាសទី២ឆ្នាំនេះ បានបង្ហាញពី “សញ្ញាឆ្ពោះទៅរកខុនដូដែលបានបញ្ចប់ការសាងសង់រួច ” ជាគំរោងគម្រោងដែលមានទីតាំងល្អ ទំនើប និងបរិក្ខារបរិក្ខារល្អៈ មានភាពរីករាយនឹងការលក់ខ្លាំងជាងមុន។
៣ ទីផ្សារជួល និងផលចំណេញពីការវិនិយោគ
- ការជួលនៅត្រីមាសទី១ឆ្នាំនេះ ផ្តល់ផលចំណេញត្រលប់ពីការវិនិយោគក្នុងរង្វង់៥,៨ភាគរយ។
ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ ផលចំណេញពីការវិនិយោគជាម ធ្យមមានប្រមាណ៧ភាគរយ ប៉ុន្តែសម្រាប់ទីតាំងពេញនិយមខ្លាំងផលចំណេញត្រលប់មានរហូតដល់៨,៥ភាគរយ។
ប៉ុន្តែសម្រាប់ទីតាំងកំពូល ដូចជា កែប/កំពត មានផលចំណេញត្រលប់ប្រមាណ៨ភាគរយ។
ចំណែកអ្នកជួលពេញនិយមជាងគេ គឺជាជនបរទេសមានដូចជា អាមេរិក ចិន បារាំង ជប៉ុន ជាមួយប្រជាជនកម្ពុជាមានក្នុងរង្វង់13.8% នៃតម្រូវការជួល។
- ប្រជាសាស្រ្តអ្នកទិញ
- អ្នកទិញបរទេសគ្រប់គ្រងការលក់៖
តើជនបរទេសណាខ្លះ ទិញខុនដូនៅកម្ពុជា របាយការណ៍សិក្សាបានបង្ហាញថា សហរដ្ឋអាមេរិក10.3%, សិង្ហបុរី 7%, អង់គ្លេស និងចិនមាន6.7% នីមួយៗ រុស្ស៊ី6.2% ។ល។
ចំំណែកប្រជាជនកម្ពុជាឥឡូវនេះ តំណាងឱ្យទីផ្សារទិញទាំងមូលក្នុងរង្វង់១៨ភាគរយនៃការទិញ ដែលបង្ហាញពីការកើនឡើងនូវទំនុកចិត្តក្នុងស្រុក៕