ដោយៈ គង់ សូរិយា
ភ្នំពេញៈ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានបង្ហាញរបាយការណ៍របស់ខ្លួនថា គិតមកទល់ពេលបច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុន/គម្រោងចំនួន៦៣៨។
គំរោងទាំងនេះ បានទទួលបានអាជ្ញាបណ្ណ ធ្វើអាជីវកម្មអភិវឌ្ឍន៍លំនៅឋាន(ផ្ទះល្វែង និងវីឡា) និងអគារសហកម្មសិទ្ធិ (ខុនដូការិយាល័យ,តូប-ផ្សារ)។
នេះបើតាមរបាយការណ៍ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៥កន្លងមកនេះ។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្នុងចំណោមក្រុមហ៊ុន/គម្រោងទាំង៦៣៨ នៅទូទាំងប្រទេសនេះ គឺមានគម្រោងផ្ទះល្វែងចំនួន៣៩៩គម្រោង វីឡា១៩៧គម្រោង និងខុនដូមាន១៩៧គម្រោង។ ជាមួយគ្នានេះ ក៏មានគម្រោងអគារការិយា៣គម្រោង និងតូប-ផ្សារ៦គម្រោងទៀតផងដែរ។
គម្រោងអភិវឌ្ឍន៍លំនៅឋាន និងអគារសហកម្មសិទ្ធិទាំងនេះ ភាពច្រើនលើសលុប គឺមានទីតាំងនៅរាជធានីភ្នំពេញ។
របាយការណ៍បានបញ្ជាក់ទៀតថា បច្ចុប្បន្នខុនដូទាំង១៩៧គម្រោង ដែលទទួលបានអាជ្ញាបណ្ណ ពីនិយ័តករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំនេះ មានគម្រោងមួយចំនួន ក៏កំពុងសាងសង់និងលក់ដំណើរធម្មតា គម្រោងមួយចំនួនក៏រអាក់រអួល ខណៈគម្រោងខ្លះទៀតត្រូវបានផ្អាកដំណើរការសាងសង់ទាំងស្រុង ចាប់តាំងឆ្នាំផ្ទុះឡើងនូវកូវីដ-១៩មកម្លេះ។
របាយការណ៍ពីនិយ័តករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំ បានបង្ហាញថា ខុនដូទាំង១៩៧គម្រោងនេះ គឺមានសរុប៧៤,៨៧៥ យូនីត។
និយ័តករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំ បានផ្សព្វផ្សាយជាហូរហែនូវគម្រោងអភិវឌ្ឍន៍លំនៅឋាន និងអគារសហកម្មសិទ្ធិមួយចំនួនដែលបានសកម្មភាពអាជីវកម្មដោយគ្មានអាជ្ញាបណ្ណពីអាជ្ញាធរផងដែរ។ ដូចជា គម្រោងផ្ទះល្វែងសិរីសម្បត្តិ និងលំនៅដ្ឋានត្យា ការអភិវឌ្ឍលំនៅឋានរបស់ក្រុមហ៊ុន ហ្វូរីលានហ្វា ឡេហ្គូន (ខេមបូឌា) ឯ.ក សម្រាប់គម្រោង “Crystalville” និងគម្រោង បុរី សំណាង ទេវី នៅខេត្តបាត់ដំបង..ជាដើម៕
ដែលកំពុងធ្វើអាជីវកម្មលំនៅឋាន និងអគារសហកម្មសិទ្ធិ បច្ចុប្បន្នភាពបញ្ជីឈ្មោះនិងទីតាំងរបស់ក្រុមហ៊ុន/គម្រោងដែលបានទទួលអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ។
ន.អ.ប៖ គម្រោងផ្ទះល្វែងសិរីសម្បត្តិ និងលំនៅដ្ឋានត្យា គ្មានអាជ្ញាបណ្ណអាជីវកម្មឡើយ និងលំនៅឋានសរុបចំនួន៣ ដែលកំពុងធ្វើអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកក្កដានេះ។