ការ​ប្រមូលពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរ​កម្មសិទ្ធិ​ទទួល​បាន​ ២៤លា​នដុល្លារ​អាមេរិក​

0

ដោយ​នៅ​ វឌ្ឈ​នា​

ភ្នំ​ពេញៈ​ ការ​ប្រមូល​ចំណូល​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរ​កម្មសិទ្ធិ​ ឬសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ បាន​ចំនួន​ប្រមាណ៩៦​ ប៊ី​លាន​រៀល​ ស្មើនឹង​ប្រមាណ២៤លាន​ដុល្លារ​ លើ​ចំនួន​អចលនទ្រព្យ​ប្រមាណ២០​ ៥០០មូលដ្ឋាន​ ស្មើរ​នឹង៣៣.៦ភាគរយ​ នៃ​ផែនការ​ក្នុងរយៈពេល៣ខែ​ដើមឆ្នាំ២០១៩​។ នេះ​បើ​យោង​តាម​តួលេខ​ របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​។

យោង​តាម​ប្រកាស​ថ្មី​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ឲ្យដឹង​ពី​ការកំណត់​តម្លៃ​ គឺ​មិន​ឲ្យលើស​ពី ៧០​%នៃ​តម្លៃ​ជាក់ស្តែង​នៅ​លើ​ទីផ្សារ​នៅឡើយ​។ ក្រៅពី​ការ​ធ្វើ​បច្ចុប្បន្នភាព​តម្លៃ​ប្រការ​នេះ​ ក៏​មានការ​កែសម្រួល​ទាក់ទង​ទៅ​នឹង​ ភូមិសាស្ត្រ​នានា​ផង​ដែរ​ ដោយ​បន្ថែម​ឬកែសម្រួល​ កំណត់​ផ្លូវ​មេ​បន្ថែម​តំបន់​អភិវឌ្ឍន៍​ ឬក៏​បូរី​ ដែល​ទើបតែ​បង្កើត​ថ្មី​ជាដើម​។

លោក​ហេង​ សុខ​ណាង​ អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការ​កែសម្រួល​តម្លៃ​មូលដ្ឋាន​គិត​ពន្ធ​នេះ​ គឺ​មិនបាន​ជះឥទ្ធិពល​ដល់​តម្លៃ​ប្រាក់​ពន្ធ​ អចលនទ្រព្យ​ប្រចាំឆ្នាំ​នោះ​ទេ​ សម្រាប់​ពន្ធ​អចលនទ្រព្យ​ សម្រាប់​ឆ្នាំ២០១៩នៅតែ​អនុវត្ត​ជាធរមាន​ គឺ​តម្លៃ​នៃ​ការ​បង់​ពន្ឋ​មិន​មានការ​ប្រែប្រួល​ទេ​ធៀប​នឹង​ឆ្នាំ២០១៨​។

តម្លៃ​អចលនទ្រព្យ​ ដែល​ជា​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ ដែល​កំណត់​ក្នុង​ឧប​សម្ព័ន្ធ​នៅ​តាម​រាជធានី​ខេត្ត​ គឺ​មានការ​ចូលរួម​ពិភាក្សា​យ៉ាង​ល្អិតល្អន់​ ទាំង​ស្ថាប័នរដ្ឋ​ និង​វិស័យ​ជន​ទើប​សម្រេច​ចេញ​ ប្រកាស​កាលពី​ថ្ងៃទី២២ខែមីនា​ ឆ្នាំ២០១៩​ ដោយ​ក្រសួងសេដ្ឋកិច្ច​ ដាក់ឲ្យ​អនុវត្ត​ចាប់ពី​ថ្ងៃទី១​ ខែកក្កដា​ ឆ្នាំ២០១៩​ តទៅ​ ស្តី​ពី​ការកំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ ចំពោះ​ការផ្ទេរ​កម្មសិទ្ធិ​ ឬសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​។

កន្លងមក​រាជរដ្ឋាភិបាល​បាន​ សម្រេច​ធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ​ នៅ​ឧប​សម្ព័ន្ធ​ស្តី​ពី​ការបែងចែក​ភូមិ​សាស្រ្ត​ និង​តម្លៃ​អចលនទ្រព្យ​សម្រាប់​មូលដ្ឋាន​ គិត​ពន្ធ​ប្រថាប់ត្រា​ ដែល​បាន​និង​កំ​ពុង​អនុ​វ ត្ត​អស់​រយៈពេល​ជិត១០ឆ្នាំ​កន្លងមក​ហើយ​នេះ​ ហើយ​ដើម្បី​ស្របតាម​ការ​រីកចម្រើន​ ខាង​វិស័យ​អប់រំ​នៅ​កម្ពុជា​ ក៏ដូចជា​ នៅក្នុង​ខេត្ត​កណ្ដាល​បច្ចុប្បន្ន​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចេញ​នូវ​ប្រកាស​ លេខ​ ៣៤៣​ សហវ​ .ប្រក​ ដែល​បាន​ចុះ​ថ្ងៃទី​ ២២​ ខែ​មិនា​ឆ្នាំ​ ២០១៩ស្ដីពី​ ការកំណត់​ មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ ចំពោះ​ការផ្ទេរ​កម្មសិទ្ធិ​ឬសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី១​ ខែកក្កដា​ឆ្នាំ​ ២០១៩​ នេះ​តទៅ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here