លោក ឃួង ស្រេងៈតំបន់ភាគខាងលិចនៃរាជធានីភ្នំពេញកំពុងតែមានការរីកចំរើនយ៉ាងខ្លាំងលើលំនៅឋាន និងរោងចក្រសហគ្រាស

0

ដោយវុត្ថា

ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេងបានថ្លែងថា រាជធានីភ្នំពេញបាន និងកំពុងមានការរីរកចំរើនយ៉ាងឆាប់រហ័យ លើវិស័យលំនៅឋាន រោងចក្រ សហគ្រាស យ៉ាងខ្លំាងគួរឱ្យកត់សម្គាល់ នៅភាគខាងលិចនៃរាជធានីភ្នំពេញ ខណៈដែលរដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងដោះស្រាយលើផលប៉ះពាល់ ជាពិសេសទឹកជំនន់នារដូវស្សា។


លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ »ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០កន្លងមកបានឱ្យដឹងថា ទីក្រុងភ្នំពេញកាលពីមុនេះ តាមផែនការគឺមានឱ្យមនុស្សរស់តែ៣០ម៉ឺនាក់គត់ នៅក្នុងសម័យបារំាងតែដល់ពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋបាន កើនឡើងជាង៣លាននាក់ ដែលធ្វើភូមិសាស្ត្រមានការរីកចំរើន និងពង្រីកក្រុងជាពិសេសភាគលិចមានការរីកចំរើនយ៉ាងខ្លាំង។

លោកបន្តថា ភាគខាលិចនៃទីក្រុងភ្នំពេញ មានការរីកចំរើនយ៉ាងខ្លាំលើលំនៅឋាន និងរោងចក្រសហគ្រាសនានាគួរឱ្យកត់សម្គាល់។លោកបន្ថែមថា ខ្ញុំសូមអោយបងប្អូនប្រជាពលរដ្ឋប្រមើលជាមួយខ្ញុំ ពីកំពង់ស្ពឺ មកទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ននេះ  ពីមុនអមសងខាងផ្លូវជាតិលេល៤គឺជាដីស្រែស្តុកទឹក តែបច្ចុប្បន្ននេះមានសំណង់ព្រោងព្រាតក្រោមការដឹកនាំាំរបស់សម្តេចតេជោ។លោកបន្ថែមថា  អមសងខាងផ្លូវជាតិលេខ បានក្លាយជាតំបន់ដែលមានរោងចក្រសហគ្រាស និងមានលំនៅឋានអមសងខាងផ្លូវជាច្រើនផងដែរ។  នេះគឺជាមោទនភាពជាតិ ដែលយើងទទួលបាននូវសមិទ្ធិផលយ៉ាងធំធេងក្រោមម្លប់សន្តិភាព

លោកបញ្ជាក់ថា ការរីកចំរើននេះ បានធ្វើឱ្យមានផលលំបាកដល់ការជនលិចទឹកនៅក្នុតំបន់មួយចំនួន តែយ៉ាងណាក៏ដោយរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងកយកចិត្តទុកដាក់ដោះស្រាយ ធ្វើយ៉ាងណារំដោះទឹកជំនន់នារដូវវស្សា ជូនប្រជាពលរដ្ឋឱ្យខានតែបាន ហើយសូមពលរដ្ឋពលលរដ្ឋសូមមេត្តយោគយល់ចំពោះផលលំបាក់នេះ។


លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា (CVEA)ក៏ធ្លាប់បានប្រាប់ឱ្យដឹងស្រដៀងគ្នាដែរថា តំបន់ភាគខាងលិចនៃរាជធានីភ្នំពេញ គឺមានការរីកចម្រើន និងមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍន៍បុរី លំនៅឋាន និងឃ្លាំងសម្រាប់ដាក់ទំនិញ ក្នុងរយៈពេលប៉ុន្មាឆ្នាំងចុងក្រោយនេះ។

លោកបន្តថា តំបន់ភាគខាងលិចរាជធានីភ្នំពេញ កំពុងឆ្ពោះទៅរកការអភិវឌ្ឍន៍បណ្តើរៗ ដោយសារតែបន់កំពុងមានការទាក់ទាញវិនិយោគច្រើន ដោយសារមានកត្តាជាច្រើនរួមមានហេដ្ឋារចនាសម្ព័ន្ធល្អជាដើម

នៅក្នុងរយៈពេល២៣ឆ្នាំកន្លងមកនេះ តំបន់ភាគខាងលិចរាជធានីភ្នំពេញត្រូវបានគេមើលឃើញថា មានសកម្មភាពផុសផុលទៅលើការទិញលក់ដីធ្លី ជាពិសេសសកម្មភាពពុះដីឡូត៍លក់ជូនប្រជាពលរដ្ឋ ដែលមានចំណូលទាប និងមធ្យម សម្រាប់ទុកសង់ផ្ទះនៅពេលអនាគតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here