ចិន​សម្រេច​ផ្តល់​កម្ចី ២,២ពាន់​លាន​ដុល្លារ​សម្រាប់​សាងសង់​ទីក្រុង​ថ្មី​នៅ​ប្រទេស​អេ​ហ្ស៊ី​ប

0

វ​ឌ្ឈ​នា

ប៉េកាំងៈ ក្រុមហ៊ុន​សាជីវកម្ម​សំណង់ និង​វិស្វកម្ម​រដ្ឋ​របស់​ប្រទេស​ចិន​បាន​យល់ព្រម​ផ្តល់ប្រាក់​កម្ចី២,២ពាន់​លាន​ដុល្លា​អាមេរិក ដល់​ក្រុមហ៊ុន​អេ​ហ្ស៊ី​ប ក្នុងការ​សាងសង់​ទីក្រុង​ថ្មី​មួយ​នៅក្នុង​ទី​ប្រទេស​នេះ។

យោងតាម​សារព័ត៌មាន Global Construction Review បានឱ្យដឹងថា កម្ចី​នេះ ត្រូវបាន​ខ្ចី​ដោយ​ក្រុមហ៊ុន HSBC Egypt  ហើយ​បាន​យល់ព្រម​សង​វិញ​រយៈពេល១៣.៥ ឆ្នាំ​ដែល​គ្របដណ្ដប់ តាមរយៈ​សាជីវកម្ម​ធានារ៉ាប់រង​ការនាំចេញ និង​ឥណទាន​ចិន។

ក្រុមហ៊ុន HSBC ក៏បានផ្តល់​ប្រាក់កម្ចី​ចំនួន៥០០លាន​ដុល្លារ​អាមេរិក ដល់​ក្រុមហ៊ុន​ម៉ៅការ​អេ​ហ្ស៊ី​ប Redcon ដែល​កំពុង​សាងសង់​ឧទ្យាន Green River ក្នុង​រដ្ឋធានី​របស់​ប្រទេស​អេ​ហ្សី​ប​ផងដែរ។ ថវិកា​នេះ​នឹងត្រូវ​សាងសង់​អគារ​ចំនួន១៨ ដែល​នឹងមាន​ការិយាល័យ​រដ្ឋាភិបាល សណ្ឋាគារ និង​កន្លែង​កម្សាន្ត។

ក្នុងចំណោម​អគារ​ទាំងនេះ នឹងមាន​អគារ Iconic Tower កំពស់៣៨៥ ម៉ែត្រ ដែល​នឹង​ក្លាយជា​អគារ​ខ្ពស់បំផុត​នៅ​ទ្វីបអាហ្វ្រិក នៅពេល​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ ២០២។ គម្រោង​នេះ​កំពុងដំណើរការ​សាងសង់ និង​កំពុង​ឈានដល់២៥០ ម៉ែត្រ​ហើយ។

តាម​ការប៉ាន់ស្មាន​ក្នុងដំណាក់កាល​ដំបូង ទីក្រុង​ថ្មី​នេះ​មានតម្លៃ​ប៉ាន់ស្មាន​នៃ​ការសាងសង់​ចំនួន៣ពាន់​លាន​ដុល្លារ។

ទន្ទឹមនឹង​នេះដែរ នៅក្នុង​សប្តាហ៍​នេះ ក្រុមហ៊ុន​អចលនទ្រព្យ​អេ​ហ្ស៊ី​ប​ឈ្មោះ Taj Misr Developings បានប្រកាស​បើក​ដំណើរការ គម្រោង​ពាណិជ្ជកម្ម​តម្លៃ៩៥លាន​ដុល្លារ​នៅក្នុង​រដ្ឋធានី​របស់ខ្លួន​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here