វត្តមានអគារធនាគារដ៏ធំរបស់ជប៉ុនលើកដំបូង ឆ្លុះបញ្ចាំងពីទំនុកចិត្តរយៈពេលវែងរបស់អ្នកវិនិយោគជប៉ុននៅកម្ពុជា

0

ដោយៈ សាវុធ

ភ្នំពេញៈ វត្តមានអាគារធនាគារជប៉ុនដ៏ធំស្កឹមស្កៃលើកដំបូងនៅក្រុងភ្នំពេញ ត្រូវបានអ្នកជំនាញអះអាងថា វាជាសញ្ញានៃភាពល្អប្រសើរលើបរិយាកាស វិនិយោគនៅកម្ពុជា ពិសេសទំនុកចិត្តរបស់វិនិយោគិនជប៉ុន ដែលកំពុងកសាងមូលដ្ឋានវិនិយោគរយៈពេលវែងនៅទីនេះ។

អាគារធនាគារដ៏ធំស្ថិតនៅលើមហាវិថីព្រះនរោត្តមនេះ គឺជាការិយាល័យកណ្តាលរបស់ធនាគារ MARUHAN ដែលបានទិញមីក្រូហិរញ្ញវត្ថុស្ថាបនា កាលពីឆ្នាំ២០១៦ បានបោះទុនវិនិយោគ៦០លានដុល្លារអាមេរិក ដើម្បីសាងសង់អាគារពាណិជ្ជកម្មជប៉ុនធំជាងគេ និងខ្ពស់ជាងគេមួយនៅកម្ពុជា។

ក្រុមហ៊ុន MARUHAN បានទិញយកស្ថាប័នមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា ឈ្មោះស្ថាបនា ដែលបច្ចុប្បន្ននេះប្តូរពីមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារស្ថាបនាវិញ ដែលមានអ្នកបច្ចេទេស និងអ្នកទទួលខុសត្រូវមកពីប្រទេសជប៉ុនផង និងនៅកម្ពុជាផង។

ក្រុមហ៊ុននេះ បានសាងសង់អគារទីស្នាក់ការកណ្តាលស្ថិតនៅ ផ្លូវនរោត្តមរាជធានីភ្នំពេញ នៅឆ្នាំ២០១៨ខាងមុខនេះ ហើយគ្រោងបញ្ចប់នៅចុងឆ្នាំនេះ។ ដោយអាគារនេះមានកម្ពស់២២ជាន់។ សព្វថ្ងៃនេះធនាគារនៅកម្ពុជា ទឹកប្រាក់ប្រមាណ១២០លានដុល្លារអាមេរិក ដែលមានសាខា១៦៨កន្លែងនៅទូទាំងប្រទេស មានបុគ្គលិក៤,៣០០នាក់ ស្មើនឹង១៥ភាគរយនៃបុគ្គលិកបម្រើការងារ នៅក្នុងវិស័យធនាគារក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ននេះមានក្រុមហ៊ុនជប៉ុនជាង២៥០ ដែលមានជំនឿចិត្តក្នុងការប ណ្តាក់ទុនវិនិយោគរកស៊ីនៅកម្ពុជា ។

ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ កម្ពុជាមានការរីកចម្រើនយ៉ាងលឿននេះ ដោយសារភាពប៉ិនប្រសព្វ និងឈ្លាសសវៃរបស់រដ្ឋាភិបាលក្នុងការដឹកនាំប្រទេស។

លោកបណ្ឌិតអ៊ិន ចាន់នី ប្រធានសមាគមធនាគារ នោកម្ពុជា បានថ្លែងប្រាប់នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ការពង្រីកធនាគាររបស់ប្រទេស ដែលមានវិស័យហិរញ្ញវត្ថុវ័យចំណាស់ មានបទពិសោធន៍ និងមានវិសាលភាពសេដ្ឋកិច្ចធំ ជាការផ្តល់ឱកាសទៅវិញទេ ប៉ុន្តែមិនមែនជាការប្រកួតប្រជែងអ្វី ដែលនាំឱ្យការលំបាកនោះទេ។

លោកបណ្ឌិត បានថ្លែងថា វាជាឱកាសសម្រាប់ទាំងអស់គ្នា ព្រោះវិស័យហិរញ្ញវត្ថុត្រូវការពឹងពាក់ទៅវិញទៅមក។ លោកបន្ថែមថា ដូច្នេះបានជានៅក្នុងវិស័យធនាគារ គេប្រើពាក្យថា Liquidity (សាច់ប្រាក់) ដូចជាទឹក ដែលហូរទៅហូរមក។ វាន័យថា មានសាច់ប្រាក់ទំនេរពីប្រទេស ដែលសម្បូរធនធានយកមកប្រើប្រាស់នៅក្នុងប្រទេស ដែលត្រូវការធនធានក្នុងន័យវិនិយោគ

លោកបណ្ឌិតបានឱ្យដឹងទៀតថាយើងសាគមន៍ក្នុងការពង្រីកប្រតិបត្តិការរបស់ធនាគារផ្សេងៗ។លោកបានបន្តទៀតថាកត្តាសំខាន់ធ្វើឱ្យធនាគារដទៃមកចាប់ការវិនិយោគនៅប្រទេសកម្ពុជាមានកត្តាធំៗចំនួន៣ដូចជាកត្តាសេដ្ឋកិច្ចលូតលាស់ប្រកបចេរភាពស្ថិរភាពសង្គមនិងស្ថិរភាពនយោបាយ។

សេដ្ឋវិទូកម្ពុជា លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ធ្លាប់បាននិយាយថា ជប៉ុនបានរៀបចំមូលដ្ឋាន សម្រាប់រយៈពេលវែងនៅកម្ពុជារួចហើយ ហើយទំនាក់ទំនងជប៉ុន និងកម្ពុជាបានផ្លាស់ប្តូរជាប្រវិត្តិសាស្ត្រ ដោយទំហំនៃការវិនិយោគកើនឡើង ដោយសារបវិយាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ។

លោកបានថ្លែងថា ជាធម្មតាជប៉ុនវិនិយោគនៅប្រទេសណាមួយ ពួកគេតែងតែសិក្សាហើយ សិក្សាទៀត មុនសម្រេចចិត្តដាក់ទុនវិនិយោគ ហេតុនេះការសម្រេចមកដល់របស់វិនិយោគធំៗរបស់ជប៉ុននៅកម្ពុជា ដែលពួកគេវិនិយោគលើវិស័យបដិសណ្ឋារកិច្ច ហិរញ្ញវត្ថុ ផ្សារទំនើប អគារសហកម្មសិទ្ធ អគារខុនដូ និងអាផាតមិនជាដើម។ ទាំងនេះ បង្ហាញថា ជប៉ុនពិតជាបានចូលខ្លួនវិនិយោគរយៈពេលវែងនៅកម្ពុជារួចហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here