កូរ៉េ៖ ប្រទេសកូរ៉េខាងត្បួងបាននឹងកំពុងប្រែក្លាយពីសណ្ឋាគារ និងការិយាល័យទៅជាអាផាតមិន សម្រាប់ជួលវិញ បន្ទាប់ពីនៅក្នុងរយៈពេលចុងក្រោយ មានកំណើននៃការជួលពីសំណាក់យុវជន (អ្នករស់នៅម្នាក់ឯង)មានការកើឡើង និងស្វែងរកតំលៃសមរម្យនៅក្នុងប្រទេស។
លោក Kim Hyun-mee រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃប្រទេសកូរ៉េបានឱ្យដឹងថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីពេលថ្មីៗនេះឱ្យដឹងថា រដ្ឋាភិបាលនឹងបន្ថែមលំនៅឋានសាធារណៈចំនួន ១១៤,០០០ សម្រាប់ធ្វើការជួលក្នុងរយៈពេលពីរឆ្នាំខាងមុខ ដោយបានទិញសណ្ឋាគារ និងការិយាល័យដែលនៅទំនេរហើយប្តូរវាទៅជាអាផាតមិនសម្រាប់រស់នៅ។
លោកថ្លែងថា “អ្នកទាំងអស់គ្នានឹងអាចមើលឃើញសណ្ឋាគារប្រែទៅជាផ្ទះដែលមានគុណភាពខ្ពស់ និងមានគ្រួសារតែមួយ” ។ លោកពន្យល់ថា ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីមានវិធានការណ៍ជាបន្តបន្ទាប់របស់រដ្ឋបាលរបស់ប្រធានាធិបតី Moon Jae-in ដើម្បីដោះស្រាយវិបត្តិលំនៅឋានចាប់តាំងពីឆ្នាំ ២០១៧ ដែលធ្វើឱ្យតម្លៃផ្ទះឡើងថ្លៃជាបន្តបន្ទាប់។
លោក Hong Nam-ki រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េបានថ្លែងយ៉ាងខ្លីថា “គោលនយោបាយដែលបានដាក់ចេញនៅពេលនេះកំពុងផ្តោតលើលំនៅឋានដែលមានការកើនឡើងយ៉ាងឆាប់រហ័សដែលអាចត្រូវបានជួលដោយមិនមានការរឹតត្បិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការអចលនទ្រព្យ។
យោងតាមរបាយការណ៍របស់រដ្ឋាភិបាលមួយបង្ហាញថា ចំនួនមនុស្សដែលរស់នៅម្នាក់ឯងបានកើនឡើង ១៨ភាគរយ ក្នុងចន្លោះឆ្នាំ ២០១៥ និង ២០១៩ ដល់ ៦,១៥លាននាក់ ឬច្រើនជាង ៣០ភាគរយ នៃចំនួនគ្រួសារសរុបនៅកូរ៉េ៕