កូរ៉េ​កំពុង​ប្រែក្លាយ​សណ្ឋាគារ និង​ការិយាល័យ​ជួល​ទៅជា​អា​ផាត​មិន

0

កូរ៉េ៖ ប្រទេស​កូរ៉េ​ខាង​ត្បួ​ង​បាន​នឹង​កំពុង​ប្រែក្លាយ​ពី​សណ្ឋាគារ និង​ការិយាល័យ​ទៅជា​អា​ផាត​មិន សម្រាប់​ជួល​វិញ បន្ទាប់ពី​នៅក្នុង​រយៈពេល​ចុងក្រោយ មាន​កំណើន​នៃ​ការជួល​ពី​សំណាក់​យុវជន (អ្នករស់នៅ​ម្នាក់ឯង)មានការ​កើ​ឡើង និង​ស្វែងរក​តំលៃ​សមរម្យ​នៅក្នុង​ប្រទេស។

លោក Kim Hyun-mee រដ្ឋមន្ត្រីក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន នៃ​ប្រទេស​កូរ៉េ​បានឱ្យដឹង​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពីពេលថ្មីៗនេះ​ឱ្យដឹងថា រដ្ឋាភិបាល​នឹង​បន្ថែម​លំនៅឋាន​សាធារណៈ​ចំនួន ១១៤,០០០ សម្រាប់ធ្វើ​ការជួល​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាងមុខ ដោយបាន​ទិញ​សណ្ឋាគារ និង​ការិយាល័យ​ដែល​នៅ​ទំនេរ​ហើយ​ប្តូរ​វា​ទៅជា​អា​ផាត​មិន​សម្រាប់​រស់នៅ។

លោក​ថ្លែងថា  “អ្នក​ទាំងអស់គ្នា​នឹង​អាច​មើលឃើញ​សណ្ឋាគារ​ប្រែ​ទៅជា​ផ្ទះ​ដែលមាន​គុណភាព​ខ្ពស់ និង​មានគ្រួសារ​តែមួយ” ។ លោក​ពន្យល់ថា ការផ្លាស់ប្តូរ​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​វិធានការណ៍​ជា​បន្តបន្ទាប់​របស់​រដ្ឋ​បាល​របស់​ប្រធានាធិបតី Moon Jae-in ដើម្បី​ដោះស្រាយ​វិបត្តិ​លំនៅឋាន​ចាប់តាំងពី​ឆ្នាំ ២០១៧ ដែល​ធ្វើឱ្យ​តម្លៃ​ផ្ទះ​ឡើងថ្លៃ​ជា​បន្តបន្ទាប់។

លោក Hong Nam-ki រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​របស់​ប្រទេស​កូរ៉េ​បាន​ថ្លែង​យ៉ាងខ្លី​ថា “គោលនយោបាយ​ដែល​បាន​ដាក់ចេញ​នៅពេលនេះ​កំពុង​ផ្តោតលើ​លំនៅឋាន​ដែលមាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​ដែល​អាច​ត្រូវបាន​ជួល​ដោយ​មិន​មានការ​រឹតត្បិត ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​អចលនទ្រព្យ។

យោងតាម​របាយការណ៍​របស់​រដ្ឋាភិបាល​មួយ​បង្ហាញថា ចំនួន​មនុស្ស​ដែល​រស់នៅ​ម្នាក់ឯង​បាន​កើនឡើង ១៨ភាគរយ ក្នុង​ចន្លោះ​ឆ្នាំ ២០១៥ និង ២០១៩ ដល់ ៦,១៥លាន​នាក់ ឬ​ច្រើនជាង ៣០ភាគរយ នៃ​ចំនួន​គ្រួសារ​សរុប​នៅ​កូរ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here