ដោយៈវុត្ថា
ភ្នំពេញៈ ការវិនិយោគគម្រោងណាមួយ មិនថាគម្រោងវិនិយោគលើវិស័យអចលនទ្រព្យ ទាមទាឱ្យមានយុទ្ធសាស្ត្រទីផ្សារឱ្យបានច្បាស់លាស់ ទើបឱ្យការលក់គម្រោងលក់ឆាប់ដាច់ និងបញ្ចប់ទៅតាមផែនការ។
ខាងក្រោមនេះគឺជាវិធីសាស្ត្រល្អៗ ដែលនឹងជួយអ្នកក្នុងការទទួលបានជោគជ័យខាងផ្នែកទីផ្សារអចលនទ្រព្យ។ អ្នកនឹងទទួលបានជោគជ័យ ប្រសិនបើអ្នកដឹងច្បាស់អំពីទីផ្សារដ៏មានប្រសិទ្ធិភាព។
ទី១ យល់ដឹងពីអតិថិជន: អតិថិជនគឺជាចំណុចបង្គោល នៃអាជីវកម្មអចលនទ្រព្យ ហេតុដូច្នេះ អ្នកចាំបាច់ត្រូវយល់អំពីពួកគេ និងអ្វីដែលជំរុញទឹកចិត្ដដល់ពួកគេ ហេតុដូច្នេះហើយអ្នកអាចបំពេញតម្រូវការរបស់អតិថិជនបានយ៉ាងងាយស្រូល។
ទី២ ពិចារណាលើអចលនទ្រព្យ: យុទ្ធសាស្ត្រទីផ្សាររបស់អ្នក សម្រាប់ការិយាល័យ ហាងលក់រាយ និងវិស័យអចលនទ្រព្យ លំនៅដ្ឋាននឹងមានភាពខុសគ្នា។ វាមានលក្ខណៈសំខាន់ខ្លាំងណាស់ ក្នុងការគិតអំពីគោលបំណងនៃអចលនទ្រព្យ ដើម្បីទស្សន៍ទាយនៅអ្វីដែលអតិថិជនរបស់អ្នកចង់បាន។
ទី៣ ប្រៀបធៀបអចលនទ្រព្យពាណិជ្ជកម្ម និងអចលនទ្រព្យលំនៅដ្ឋាន: ការផ្តោតតែមួយគត់ នៃអចលនទ្រព្យខាងពាណិជ្ជមក្មគឺប្រាក់ចំណេញ។ អចលនទ្រព្យពាណិជ្ជកម្ម ពាក់ព័ន្ធនឹងការលក់ ជួលឬក៏ការប្រើអចលនទ្រព្យ ដើម្បីបង្កើតការវិនិយោគឲ្យបានធំបំផុតតាមតែអាចធ្វើទៅបាន។
ទី៤ ធ្វើការវិភាគតាមរយៈយុទ្ធសាស្ត្រ SWOT: SWOT មានន័យថា ចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការគំរាមកំហែងនៃអចលនទ្រព្យនោះ។
ទី៥ កំណត់គោលដៅ និងរៀបចំផែនការ: គោលដៅរបស់អ្នកទំនងជាមានប្រាក់ចំណូលដែលពាក់ព័ន្ធ ពីព្រោះយុទ្ធសាស្ត្ររួមរបស់អ្នកគឺដើម្បីលក់ / ជួលអចលនទ្រព្យឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ឬក៏ទទួលបានកំរៃជើងសារឲ្យបានច្រើន តាមតែអាចធ្វើទៅបានផងដែរ៕