ដោយគង់ សូរិយា
ភ្នំពេញៈ ដោយទទួលបានការគាំទ្រពីអ្នកអាន អ្នកស្តាប់់កើនឡើងជាប្រចាំ គេហទំព័រPropertyarea.asia នឹងចាប់ផ្តើមកម្មវិធីកិច្ចសម្ភាសន៍ពិសេស ដោយផ្តោតលើទិដ្ឋភាពទូទៅពាក់ព័ន្ឋ នឹងបច្ចុប្បន្នភាពអចលនទ្រព្យនៅដើមឆ្នាំ២០២១ខាងមុខនេះ។
កិច្ចសម្ភាសន៍លើប្រធានបទថ្មី ទាក់ទងនឹងបច្ចុប្បន្នភាពអចលនទ្រព្យ នឹងចេញផ្សាយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ជាមួយវាគ្មិនជាតិ អន្តរជាតិ ដែលមានបទពិសោធន៍ក្នុងវិស័យអចលនទ្រព្យ ការចាប់ផ្តើមជំនួញ និងទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា។
ជាមួយនឹងដំណើរវិវត្តន៍ឥតឈប់ឈរ គេហទំព័រPropertyarea.asia នឹងចេញផ្សាយកិច្ចសម្ភាន៍ពិសេសរៀងរាល់ថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុក្រវេលាម៉ោង៧នាទីល្ងាច។
សហស្ថាបនិកនិងជាអគ្គនាយក នៃគេហទំព័រPropertyarea.asia និងfacebook Page ឈ្មោះ Property Area Asiaនិងគេហទំព័រ Cambodiafinancialtimes.com និងfacebook Page ឈ្មោះ Cambodia Finnancial Times លោកយិន លាងគង់បានមានប្រសាសន៍ថាជាមួយនឹងដំណើរឆ្ពោះទៅមុខ និងការគាំទ្រកើនឡើងជាប្រចាំ បានធ្វើឲ្យក្រុមការងារមានមានសម្ពាធ ដោយសារត្រូវគកិតរិះរកគំនិតថ្មីៗ ផ្តល់ជូន អ្នកអាន អ្នកស្តាប់ ដើម្បីទទួលបានគុណប្រយោជន៍ពីគេហទំព័រនេះកាន់តែច្រើន និងសម្បូរបែប។
លោកបន្តថា “យើងឈរលើមូលដ្ឋានវិជ្ជាជីវៈ និងរក្សាគុណតម្លៃស្នូលរបស់យើងក្នុងនាមជាអ្នកសារព៌តមានអាជីព ដែលផ្តល់នូវព៌តមានលឿន រហ័ស ពិត អាចទុកចិត្តបានដល់សាធារណៈជន”។ លោកបន្តថា “គេហទំព័ររបស់យើងបានដំណើរការ រហូតមកទល់់ពេលនេះ ទទួលបានការគាំទ្រពីអ្នកវិនិយោគជាតិ អ្ន្តរជាតិ ដោយពួកគេបានប្រើប្រាស់មូលដ្ឋានព៌តមានរបស់យើងជាមូលដ្ឋាន ឬឯកសារជំនួយ ដើម្បីធ្វើជាមូលដ្ឋានវិភាគពិចារណា មុនសម្រេចចិត្តវិនិយោគលើអ្វីមួយផងដែរ”។
ជាមួយគ្នានឹងបញ្ហាដែលយើងកំពុងជួបប្រទះ នោះគឺការខិតខំបំពេញនូវរាល់ចំណុចខ្វះខាត ដើម្បីធ្វើឲ្យគេហទំព័រនេះទទួលបានជោគជ័យ និងការគាំទ្របន្ថែមទៀតពីអ្នកអានជាតិ និងអន្តរជាតិ។
លោកយិន លាងគង់បានបញ្ជាក់ថា “យើងបាននិងកំពុងបន្តបដិសេធនូវការសរសរឬផ្តល់ព៌តមានមានលក្ខណៈបំភ្លៃ បំភ្លើស បំផ្លោង ដោយប្រាសចាកមូលដ្ឋានវិជ្ជាជីវៈ ព្រោះនៅពេលយើងដើរចេញពីមូលដ្ឋានវិជ្ជាជីវៈ នឹងធ្វើឲ្យយើងស្លាប់់ដោយខ្លួនឯង”។
លោកបន្តថា តាមរយៈកិច្ចសម្ភាសន៍ពិសេស ដោយផ្តោតលើបច្ចុប្បន្នភាពអចលនទ្រព្យកម្ពុជា និងអន្តរជាតិនាពេលខាងមុខនេះ យើងសង្ឃឹមថានឹងទទួលបានការគាំទ្រពីអ្នកស្តាប់កាន់តែច្រើនថែមទៀត និងអាចចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់ព៌តមានក្លែងក្លាយ និងជំនួសវិញដោយព៌តមានពិត ឥតលំអៀង អាចទុកចិត្តបាន និងឈរលើមូលដ្ឋានវិជ្ជាជីវៈជាស្នូលរបស់យើង៕