ដោយស៊ីវ ម៉េង
ភ្នំពេញៈ ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកជឹង សុខម៉េងបានថ្លែងកាប្តេជ្ញាចិត្តរបស់ខ្លួន ចូលរួមជារាជរដ្ឋាភិបាល ក្នុងការលើកស្ទួយ និងអភិវឌ្ឍវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា អោយមានការរីកចំរើនខ្លាំងក្លាថែមទៀត ។
លោក ជឹង សុខម៉េងបានការថ្លែងប្តេជ្ញាដ៏មុតមាំរបស់ខ្លួន បន្ទាប់ពីការបោះឆ្នោតជ្រើសរើស តាំងលោកជាប្រធានCREA ដែលមានបេសកកម្ម ក្នុងការជួយជំរុញនិងអភិវ ឌ្ឍន៍ វិស័យអចនទ្រព្យនៅប្រទេសកម្ពុជា។
ជាមួយគ្នានេះ លោកបានមានប្រសាសន៍ថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យគ្រប់រូបគួរតែចូលរួមបង់ពន្ឋឲ្យបានត្រឹមត្រូវជូនរដ្ឋាភិបាល ព្រោះវាជាការជួយដល់ប្រទេសជាតិ ពិសេសនឹងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគជាតិ អន្តរជាតិដទៃទៀត។
លោកបន្តថា “នៅពេលប្រទេសយើងគោរពច្បាប់ត្រឹមត្រូវ នឹងធ្វើឲ្យបរិយាកាសវិនិយោគកាន់តែល្អប្រសើរ ដែលនឹងធ្វើឲ្យប្រទេសយើង កាន់តែមានភាពរីកចម្រើនថែមទៀត”៕