ដោយៈ ប៊ី
ភ្នំពេញៈ ខណៈការអភិវឌ្ឍទីក្រុងមានល្បឿនលឿន និងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ បានលាតសន្ធឹងនៅលើផ្តេកទន្លេមេគង្គរាជធានីភ្នំពេញ បានផ្លាស់ប្តូររូបរាងរបស់ខ្លួន ដែលពោរពេញទៅដោយតំបន់ពាណិជ្ជ អាជីវកម្ម និងទេសចរណ៍ប្រកបដោយសក្តានុពល។
របាយការណ៍ក្រុមហ៊ុន C9 Hotelworks បានបង្ហាញពីកំណើនប្រកបដោយចីរភាពផងដែរ ដោយសារតែការមកដល់របស់អ្នកដំណើរ បានកត់សំគាល់អត្រាកំណើនសេដ្ឋកិច្ចពីរខ្ទង់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៨ ដោយអត្រាកំណើនប្រចាំឆ្នាំ CAGR (១៨ ភាគរយ)។
ច្បាស់ណាស់ កត្តាជំរុញសំខាន់នៃការផ្លាស់ប្តូរសម្រាប់ “ទីក្រុង”គឺជាទីស្នាក់ការកណ្តាលរបស់វិស័យឯកជន និងសាធារណៈ និងទីតាំងយុទ្ធសាស្ត្រសម្រាប់គម្រោងគំនិតផ្តួ ចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដ៏មានមហិច្ឆតារបស់ចិន។ គម្រោង BRI ឥឡូវនេះលាតសន្ធឹងពាសពេញប្រទេសកម្ពុជា ហើយរត់ទៅខាងត្បូងឈូងសមុទ្រថៃ និងទៅដល់សមុទ្រចិនខាងត្បូង។
ការសិក្សានេះបានបង្ហាញថា អាស៊ី គឺជាប្រភពប្រភពអ្នកទេសចរលេចធ្លោ ដែលតំណាងឱ្យចំណែកទីផ្សារ ៧៩ភាគរយ។ ការសិក្សានេះបានបន្ថែមថា ៦៦ភាគរយ នៃចរាចរណ៍ក្នុងតំបន់មកពីប្រទេសចិនដីគោក។
ប្រទេសចិន បាននាំមុខទីផ្សារប្រភពភូមិសាស្ត្រខ្ពស់ជាងគេ ដោយគ្របដណ្តប់ចំនួន៥២ភាគរយ បន្ទាប់មកគឺប្រទេសម៉ាឡេស៊ី (៦ ភាគរយ) សហរដ្ឋអាមេរិក (៥ ភាគរយ) ជប៉ុន (៤ ភាគរយ) និងថៃ (៤ ភាគរយ) ។
ឆ្លុះបញ្ចាំងពីវិធីដែលអ្នកធ្វើដំណើរទៅក្រៅប្រទេស កំពុងធ្វើដំណើរទៅក្នុងវិស័យសេវាកម្មស្នាក់នៅរបាយការណ៍ C9 បានបង្ហាញថា មានសណ្ឋាគារចំនួន ៣១៣ មានបន្ទប់សរុប ១៩.៣៣៧ និងផ្ទះសំណាក់ចំនួន ៥២៣ នៅក្នុងរាជធានីភ្នំពេញ។
សញ្ញាច្បាស់អំពីការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលជះឥទ្ធិពលដល់វិស័យបដិសណ្ឋារកិច្ចត្រូវបានបង្ហាញថា បច្ចុប្បន្នមានសណ្ឋាគារថ្មីចំនួន១៥ កំពុងដំណើរការជាមួយបន្ទប់ចំនួន ៧.៨៤៩ ខណៈគម្រោង ១៣ទៀត នឹងចូលទីផ្សារនាពេលខាងមុខ។
ចំពោះវិស័យសណ្ឋាគារនៅទីក្រុង មានបញ្ហាប្រឈមជាច្រើនទៀតចំពោះកំណើនសណ្ឋាគារថ្មី និងធំជាងមុន។
លោក Bill Barnett នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន C9 បានមានប្រសាសន៍ថា “២ ឆ្នាំខាងមុខនឹងមានការផ្លាស់ប្តូរដ៏ធំមួយ នៅក្នុងការផ្គត់ផ្គង់កន្លែងស្នាក់នៅ ខណៈដែលយីហោថ្មី១០ ត្រូវបានគេព្យាករណ៍ថានឹងផ្គត់ផ្គ ង់នៅចន្លោះពេលនេះនិង ២០២។ ផ្នែកផ្សេងទៀតរួមមានភ្ញៀវទេសចរ និងវិស័យសាជីវកម្ម។
លោកបានបន្តថា “ទីក្រុងភ្នំពេញស្ថិតក្នុងទីតាំងកណ្តាល នៃច្រកចេញចូលពាណិជ្ជកម្មរបស់តំបន់អាស៊ី ដូចនឹងមណ្ឌលច្រកចេញចូលនៅទីក្រុងហ្សាការតា និងរ៉ង់ហ្គូន” ៕