រដ្ឋាភិបាល​ចំណាយ​ថវិកា​ជាង ១០០លាន​ដុល្លារ កសាង​ផ្លូវ​ចំនួន ១១ខ្សែ នៅ​ក្រុងព្រះសីហនុ​បន្ថែមទៀត

0

[youtube https://www.youtube.com/watch?v=xbdq54V2Zzs]
ដោយ​ស៊ីវ ម៉េង
ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា បានសម្រេច​ចំណាយ​ថវិកាជាតិ ចំនួន​ជាង១០០លាន​ដុល្លារ​កសាង​ផ្លូវសំខាន់ៗចំនួន ១១ខ្សែ នៅក្នុង​ក្រុងព្រះសីហនុ​បន្ថែមទៀត ដើម្បី​សម្រួលការ​ធ្វើដំណើរ ​និង​លើក​កំពស់​សោភ័ណភាព​ខេត្ត។

អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ លោក​ឃាង ភារ​ម្យ បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃ​ម្សិល​ម៉ិ​ញ​នេះ​ថា ផ្លូវ​ចំនួន ១១ខ្សែ​នេះ​មិន​រា​ប់ប​ញ្ចួ​ល​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ៣៤ខ្សែ ដែល​ចំណាយ​ថវិកា​សាងសង់អស់​ជិត ៣០០លាន​ដុល្លារ​កន្លងមក​នោះទេ។ លោក​បន្តថា ការស្ថាបនា​ផ្លូវ​ចាស់ ដែល​ត្រូវ​សាងសង់​ និង​ពង្រីក​ថ្មី​នេះ បាននិងកំពុង​បន្ត​យ៉ាងសកម្ម ដែល​វា​នឹង​ក្លាយជា​គមនាគមន៍ត​ភ្ជាប់​មកកាន់​ក្រុងព្រះសីហនុ​ឲ្យ​កាន់តែ​ន​មាន​ភាពងាយស្រួល​បន្ថែម​ទៀត។

លោក​បន្តថា “ការស្ថាបនា​ផ្លូវ​ថ្មី១១ខ្សែ​នេះ ជា​តម្រូវការ​ចាំ​បាច់ ក្រោម​ការទម្លាក់ថវិកាជាង១០០លានដុល្លារពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចុះត្រួតពិនិត្យ នឹងដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនឹងលោកគួច ចំរើន​អភិបាលខេត្តព្រះសីហនុដោយផ្ទាល់ ” ។

ទាក់ទង​ផ្លូវ​ចំនួន ៣៤ខ្សែ​ដែល​បាន​ជិត​បញ្ចប់​ការស្ថាបនា​នេះ លោក​ឃាង ភា​រម្យ​បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​ការ​ស្ថាន​នា​ផ្លូវ​នេះ សម្រេចបាន១០០ភាគរយ​លើ​ការចាក់​បេតុង និង​កំពុង​ចាក់​កៅស៊ូ ដែល​គ្រោង​នឹង​បញ្ចប់​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ។

លោក​បន្តថា “បច្ចុប្បន្ន​ភ្លើង​បំភ្លឺ​ផ្លូវ ការរៀបចំ​សួនច្បារ និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ដទៃទៀត​បានបញ្ចប់​ហើយ នៅសល់តែ​ការបំពាក់​កាមេរ៉ា​សុវត្ថិភាព​ប៉ុណ្ណោះ” ។ លោក​បន្តថា “នៅពេល​ជំងឺ​កូ​វីដ១៩ត្រូវបាន​គ្រប់គ្រង និង​វ៉ាក់សាំង​ចែកចាយ​យ៉ាង​មាន​ប្រ​សិ​ទ្ឋ​ភាព ក្រុងព្រះសីហនុ នឹងមាន​ការរីកចម្រើន​បន្ថែមទៀត” ។

លោក​ឃាង ភារ​ម្យ បាន​បន្តថា អ្នកវិនិយោគ​ចិន ដែល​បាន​ចាក់​បញ្ចូល​លុយ​រាប់់លាន​ដុល្លារ​សាងសង់​អាគារ​ពាណិជ្ជក​ម្ម កាស៊ីណូ ខុន​ដូ ជាដើម ពួកគេ​នឹង​ត្រលប់​មកវិញ។ ពួកគេ​នឹងមិន​ចោល​គំរោង​របស់​ពួកគេ​នោះទេ ប៉ុន្តែ​បញ្ហា​ចំណោទ​នៅត្រង់ថា ការរីករាយ​ល​ដាល​ជំងឺ​កូ​វីដ១៩ បានធ្វើ​ឲ្យ​ការធ្វើដំណើរ​ត្រូវ​រឹ​ត្បឹ​ត ហើយ​អ្នកធ្វើដំណើរ​ទៅមក​ត្រូវតែ​ឆ្លងកាត់​ការធ្វើ​ច​ត្តា​ឡី​ស័​ក្ត ដោយ​មិនអាច​ខកខាន​បានឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here