សម្តេចតេជោ៖ ការពង្រីកស្ថាប័នរដ្ឋ នៅបឹងតាមោក មិនប៉ះពាល់នឹងការស្តុកទឹកទេ

0

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ការចាក់ដីលុបបឹងតាមោក ដើម្បីធ្វើក្រសួងស្ថាប័នរដ្ឋ គឺមានអគ្គបញ្ជាការដ្ឋានកងទ័ព រួមទាំងការសាងសង់មន្ទីរពេទ្យ ២កន្លែង នៅបឹងតាមោក ឬបឹងកប់ស្រូវ គឺមិនប៉ះពាល់ដល់ការស្តុកទឺកនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូនថ្មីនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះថា សម្តេចនឹងចេញអនុក្រឹត្យកែប្រែទំហំផ្ទៃបឹងតាមោកឡើងវិញ ព្រោះការចេញអនុក្រឹត្យលើកមុនខុសពីស្ថានភាពជាក់ស្តែងរបស់បឹងលិចទឹកនៅខាងជើងរាជធានីភ្នំពេញមួយនេះ។

សម្តេចតេជោ ក៏បានប្រកាសដែរថា សម្តេចមិនយល់ស្របនឹងការលុបបឹង ឬប្រឡាយ ដែលបិទមុខទឹកនោះទេ។ ប៉ុន្តែសម្តេចគាំទ្រនូវការលុបបឹងប្រឡាយ សម្រាប់ការអភិវឌ្ឍន៍ ព្រោះការលុបបឹងប្រឡាយនេះ មិនមែនទើបតែធ្វើឡើងក្នុងសម័យសម្តេចដឹកនាំប្រទេសនោះទេ។ ការលុបបឹងប្រឡាយ ដើម្បីតែអភិវឌ្ឍន៍ពង្រីកទីក្រុងភ្នំពេញប៉ុណ្ណោះ។

បច្ចុប្បន្ននេះ នៅតំបន់បឹងតាមោកកំពុងមានគម្រោងអភិវឌ្ឍន៍ និងសាងសង់សំណង់ជាច្រើនក្រោមការវិនិយោគដោយវិស័យឯកជនដូចជាការសាងសងើសំណង់លំនៅដ្ឋាន និងគម្រោងសាងសង់អគារស្ថាបប័នរដ្ឋជាដើម រួមជាមួយនឹងគម្រោងបង្កើតជាទីតាំងបម្រើដល់សេវាទេសចរណ៍ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here