ដោយៈគង់ សូរិយា
កណ្ដាល៖ ជាមួយនឹងសំណង់លំនៅដ្ឋានប្រកបដោយគុណភាព និងផ្តល់ផាសុកភាពដល់ការរស់នៅបុរីសាគូរ៉ា នៅតំបន់ឧដុង្គបាននិងកំពុងផ្តល់នូវលក្ខខណ្ឌបង់ប្រាក់ពិសេសដល់អតិថិជន ត្រឹម១ខែជាង២០០ទៅ៣០០ដុល្លារប៉ុណ្ណោះ។
ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិចិនខាងមុខនេះ បុរីសាគូរ៉ាក៏ផ្តល់នូវការបញ្ចុះតម្លៃពិសេស រហូតដល់៩០០០ដុល្លារអាមេរិក និងថែមជូននូវសម្ភារៈក្នុងលំនៅដ្ឋានជាច្រើនទៀត។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Sakura Real Estate, Co, Ltdបានឲ្យដឹងនារសៀលថ្ងៃទី២ កុម្ភៈនេះថា បុរីសាគូរ៉ាបានសាងសង់ឡើង នូវលំនៅដ្ឋានចំនួនបីប្រភេទ ទី១ វាជាប្រភេទផ្ទះអាជីវកម្មមានទំហំ៤,៥ គុណនឹង១៤ម៉ែត្រ មាន២បន្ទប់គេង ៣បន្ទប់ទឹក សល់មុខផ្ទះ៤,៥ម៉ែត្រ និងក្រោយផ្ទះ១,៥ម៉ែត្រ និងប្លង់សេចំនួន២សន្លឹក ទី២ ប្រភេទវីឡាទោល ទំហំដី១០គុណនឹង២០ម៉ែត្រ សាច់ផ្ទះ៨គុណនឹង១២ម៉ែត្រ សល់មុខផ្ទះ៦ម៉ែត្រ និងក្រោយផ្ទះ២ម៉ែត្រ មាន៣បន្ទប់គេង និង៣បន្ទប់ទឹក និងប្រក់ដំបូលស៊ីប្រូ បន្ទប់ទទួលភ្ញៀវ១ ផ្ទះបាយ១ ។
ប្រភេទផ្ទះទី៣ ផ្ទះវីឡាកូនកាត់ប្រភេទE០ ទំហំផ្ទះ៤,២ម៉ែត្រ គុណនឹង១៣ម៉ែត្រ សល់មុខផ្ទះ៤ម៉ែត្រ និងក្រោយផ្ទះ១ម៉ែត្រ មានបន្ទប់គេង២ និងបន្ទប់ទឹក១ ផ្ទះបាយ១ និងបន្ទប់ទទួលភ្ញៀវ១ ។
បុរីសាគូរ៉ាមានទូតាំងនៅភូមិផ្សារដែកក្រោម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល និងធ្វើដំណើរចេញពីរាជធានីភ្នំពេញចំណាយពេល១៥នាទីប៉ុណ្ណោះ។
លោកប៊ុត សូវៀត តំណាងផ្នែកលក់នៃបុរីសាគូរ៉ាបានមានប្រសាសន៍ឲ្យដឹងថា គំរោងបុរីសាគូរ៉ា ជាទីតាំងពោរពេញដោយសក្តានុពល មានរោងចក្រ សហគ្រាសព័ទ្ឋជុំវិញ ដោយមានផ្លូវទំហំ៣០ម៉ែត្រកាត់មុខបុរី ពិសេសគំរោងនេះមានទីតាំងស្ថិតនៅទល់មុខតំបន់រមណីយដ្ឋានលំហែរកាយរបស់ឧកញ៉ាស្រីចាន់ថន ដែលមានផ្ទៃដីទំហំ៨ហិកតា។ លោកបន្តថា អ្វីកាន់តែពិសេស គឺក្នុងគំរោងនេះមានការរៀបចំជាសួនផ្កាឈូករ័ត្ន អាហារដ្ឋាន កញ្ចុះលើទឹក ទារទឹកជិះកម្សាន្ត និងសេវាកម្មកំសាន្តសម្រាប់កុមារផងដែរ ហើយមានចម្ងាយត្រឹម១៥០ម៉ែត្រប៉ុណ្ណោះពីជើងភ្នំឧដុង្គ។
លោកបន្តថា “នៅជុំវិញតំបន់នេះមានគំរោងអភិវឌ្ឍន៍លំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនទៀត ពិសេសផ្ទះមានតម្លៃសមរម្យបំផុតដែលអតិថិជនអាចទិញទុកវិនិយោគយកចំណេញ និងសម្រាប់ស្នាក់នៅប្រកបដោយផាសុខភាព” ។
ទំនាក់ទំនងលេខទូរស័ព្ទ 077530358 (Cellcard) 060878768 (Metfone) 0966878768 (Smart) ៕