ដោយ : គង់ សូរិយា
ភ្នំពេញៈ គំរោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ ហាក់កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ពីពេលវេលាចាប់ផ្តើម និងក្រុមហ៊ុនដែលកំពុងសិក្សាគំរោងនេះជាក្រុមហ៊ុនណាមួយពិតប្រាកដនៅឡើយទេ។
ថ្មីៗនេះមានមន្រ្តី និងទីប្រឹក្សាក្រសួងសាធារណៈការ និងដឹកជញ្ជូនជាច្រើនក្រុមបានជួបជាមួយក្រុមហ៊ុន Power China Group របស់ចិន និងក្រុមហ៊ុនចិនដទៃទៀត ដើម្បីសិក្សាពីគំរោងនេះ ប៉ុន្តែគំរោងច្បាស់លាស់ណាមួយពីប្រវែងផ្លូវ ពីទំហំផ្លូវ ទំហំទឹកប្រាក់សាងសង់ និងចាប់ផ្តើមពេលណាហាក់ត្រូវបានលាក់កំបាំងដោយមន្រ្តីទាំងនោះ។
ប៉ុន្តែតាមប្រភពពីមន្រ្តីជាន់ខ្ពស់របស់ក្រសួងបានឲ្យដឹងថា ផ្លូវខ្សែក្រវាត់ក្រុងទី៤ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន (China Road and Bridge) សិក្សាតាំងពីឆ្នាំ២០១៨ និងបញ្ចប់ជាផ្លូវការនៅក្នុងឆ្នាំ២០២០នេះ ដោយផ្លូវនេះមានប្រវែង១៩៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង និងឆ្លតកាត់ខេត្តកំពង់ស្ពឺចំនួន ៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុក និងខេត្តព្រៃវែង២ស្រុក។
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនលោកលឹម ស៊ីដេនីនបានបញ្ជាក់នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ តម្រូវការហេដ្ឋានរចនាសម្ព័ន្ធនៃប្រព័ន្ធចម្រោះទឹកកខ្វក់កាលពីពេលថ្មីៗនេះថា ផ្លូវខ្សែក្រវាត់ក្រុងទី៤ ដែលក្រសួងបានឱ្យក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន សិក្សាតាំងពីឆ្នាំ២០១៨ បានសិក្សាចប់សព្វគ្រប់នៅឆ្នាំ២០២០ ដោយផ្លូវនេះមានប្រវែង១៩៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង។
ក្នុងចំណោមខេត្តទាំង៤នេះ ដោយឆ្លតកាត់ខេត្តកំពង់ស្ពីចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុកខេត្តកណ្តាល៨ស្រុកនិងខេត្តព្រៃវែង២ស្រុក។
លោកលឹម ស៊ីដេនីមបានបន្តទៀតថា “ផ្លូវក្រវាត់ក្រុងទី៤ ជាផ្លូវមួយមានសារៈសំខាន់ ដែលនឹងចូលរួមចំណែកកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកំរិតទៀត”។
លោកបន្ថែមថា ក្រៅពីការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ តាមដងផ្លូវខុសច្បាប់ ឬការទន្ទ្រាន យកដីចំណីផ្លូវយកមកគ្រប់គ្រង បានធ្វើឲ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បង្កឱ្យ កកស្ទះ ដល់ហេដ្ឋា រចនាសម្ព័ន្ធ ប្រព័ន្ធលូបង្ហូរទឹក ប្រជាពលរដ្ឋនៅតាមបណ្ដាទីប្រជុំជន ឬទីក្រុង បានធ្វើឱ្យពិបាកក្នុងការគ្រប់គ្រងកាក់សំណល់ ការសម្អាតបរិស្ថានថែមទៀតផង៕