ដោយគង់ សូរិយា
ភ្នំពេញៈ សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA)នឹងរៀបចំវគ្គបណ្តុះបណ្តាលជំនាញអចលនទ្រព្យនាពេលខាងមុខនេះ ដើម្បីបំពេញចន្លោះខ្វះខាតធនធានមនុស្សលើវិស័យនេះ។
លោកជឹង សុខម៉េង ប្រធាន CREA បានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចប្រជុំប្រចាំខែ ដែលមានការចូលរួមពីប្រធានក្រុមប្រឹក្សាភិបាលសមាគម និងសមាជិកមួយចំនួនបានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី៤ កុម្ភៈកន្លងមកថា សមាគមនឹងរៀបចំកិច្ចប្រជុំជាមួយសមាជិក-សមាជិកា ឱ្យបាន១ខែម្តងនៅសប្តាហ៍ទី១នៃខែនិមួយៗ ព្រមទាំងរៀបចំវគ្គបណ្តុះបណ្តាល ដើម្បីជួយផ្តល់នូវចំណេះដឹង បទពិសោធន៍ និងជំនាញ ក្នុងវិស័យអចនលទ្រព្យនៅកម្ពុជា ទៅដល់សមាជិក-សមាជិកា និងមហាជនទូទៅផងដែរ។
លោកបន្តថា “ធនធានមនុស្សពិតជាមានសារៈសំខាន់ណាស់ ដើម្បីចូលរួមអភិវឌ្ឈន៍ក្នុងវិស័យនេះ ក៏ដូចជាជួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រោះប្រទេសជាតិមួយខ្លាំង មិនពឹងផ្អែកលើធនធានធម្មជាតិទេ តែពឹងផ្អែកលើធនធានមនុស្សរបស់ជាតិ” ៕