ដោយគង់ សូរិយា
ភ្នំពេញៈ ខុនដូជាផ្នែកថ្មីមួយនៃវិស័យអចលនទ្រព្យកម្ពុជា ដែលចាប់ផ្តើមានភាពពេញនិយមបណ្តើរៗ ក្នុងស្រទាប់មនុស្សសម័យថ្មីនៅកម្ពុជា ដែលចង់ផ្លាស់ប្តូរ Lifestyle របស់ពួកគេ។
ក្នុងកំឡុងវិបតិ្តសេដ្ឋកិច្ចសាកល ដែលបណ្តាលមកពីជំងឺ Covid-19 គម្រោងខុនដូជាច្រើនបានលក់បញ្ចុះតម្លៃចន្លោះពី១០ ទៅ៣០ភាគរយ ដើម្បីទាក់ទាញអតិថិជន ខណៈតម្លៃរបស់វានឹងកើនឡើងវិញ បន្ទាប់ពីវិបត្តិនេះបានបធូរស្រាល។
ការវិនិយោគដែលមានផលចំណេញខ្ពស់
ការវិនិយោគខុនដូទុកសំរាប់លក់យកចំណេញ និងទុកសំរាប់រស់នៅ វាពិតជាឳកាសកម្រ ដែលស្ថិតក្នុងអន្តរកាលបែបនេះ។ ការវិនិយោគនៅពេលនេះ ជាពេលដែលអ្នកវិនិយោគដឹងពីផលចំណេញត្រលប់ពីការវិនិយោគភ្លាមៗ ជាជាងទិញខុនដូ ដើម្បីទុកឲ្យពេលវាឡើងថ្លៃ ប៉ុន្តែស្ថានភាពបច្ចុប្បន្ន ការវិនិយោគខុនដូបានទទួលផលចំណេញ១០ទៅ៣០ភាគរយ នៃតម្លៃដែលដែលបានលក់ចេញ។
ហេតុនេះការវិនិយោគនាពេលនេះ ផ្តល់ឲ្យអ្នកនូវផលចំណេញផង ជ្រើសរើសគំរោងបានត្រឹមត្រូវផង ព្រោះខុនដូដែលមានអ្នកវិនិយោគ មានមូលដ្ឋានហិរញ្ញវត្ថុរ៉ឹងមាំ គំរោងពួកគេមិនជាប់គាំងនោះទេ។
ការរស់នៅក្នុងភាពស៊ីវិល័យ
ខុនដូជាលំនៅដ្ឋានបែបថ្មី ដែលគំរោងខ្លះមានលក្ខណៈជាសហគមន៍ ដែលផ្តល់ឲ្យអ្នកនូវសាច់ញាតិជិតខាងបានច្រើន ប៉ុន្តែអ្នករស់នៅខុនដូក៏ត្រូវបានដាក់កម្រិតលើផ្នែកមួយចំនួនផងដែរ ដូចជាមិនឲ្យចិញ្ចឹមសត្វ មិនអាចជួសជុលឬវាយដំអ្វីមួយដោយបន្លឺសម្លេងខ្លាំងៗរំខានអ្នកជិតខាង (ខុនដូខ្លះមិនឲ្យជក់បារី) មិនឲ្យជួបជុំផឹកស៊ីបង្កសម្លេងហ៊ោកញ្ចៀវជាដើម៕