ដោយៈ លក្ខិណា
ភ្នំពេញ ៖ ភ្នំពេញ៖ គម្រោងអគារ Green Palace ជាគម្រោងអភិវឌ្ឍន៍ខុនដូ និងអគារពាណិជ្ជកម្មមួយ ដែលមានអាស័យដ្ឋាននៅផ្ទះលេខ 22 ផ្លូវ283 សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញបានប្រកាសចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៨ កុម្ភៈ២០២១ ក្រោមអធិបតីភាពលោកហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ ។
លោកជំទាវកាក់ រតនាអគ្គនាយិកាក្រុមហ៊ុន Green Century អភិវឌ្ឍន៍គម្រោងអគារ Green Palace បានឱ្យដឹងថា ទីតាំងអគារ Green Palace ស្ថិតនៅចំកណ្ដាលទីក្រុងភ្នំពេញ និងចំកណ្ដាលនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម សេវាកម្ម អប់រំ វប្បធម៌ ទេសចរណ៍ ដែលអំណោយផលប្រកបដោយសក្ដានុលដល់ការរស់នៅ ក៏ដូចជាការប្រកបមុខរបរអាជីវកម្មផ្សេងៗ។
លោកជំទាវបន្តថា អគារ Green Palace នេះ មានកម្ពស់១១៧,៩៥ម៉ែត្រ មានកម្ពស់៣២ជាន់ និងមានជាន់ក្រោមដី៣ជាន់ផងដែរ មានផ្ទៃក្រឡាសំណង់សរុប ២៨.៥២៣,៦៨ម៉ែត្រការ៉េ ត្រូវបានអនុញ្ញាតឱ្យសាងសង់ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណ ង់កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។
លោកជំទាវបាននិយាយថា “អគារនេះ ក៏មានការសហការជាមួយកក្រុមហ៊ុនមកពីប្រទេសចិន និងមានការគាំទ្រពីធនាគារ SHB វៀតណាម លោកឧកញ៉ាឡេង ឬទ្ធី ប្រធានសម្ព័ន្ធកៅស៊ូវៀតណាមប្រចាំប្រទេសកម្ពុជានិងមិត្តភក្តិជាច្រើនផងដែរ”។
លោកយីម លុច្សម្ចាស់គម្រោងនេះ ក៏បានមានប្រសាសន៍ផងដែរថា ទីតាំងដែលជ្រើសរើសសម្រាប់អភិវឌ្ឍន៍គម្រោងអគារនេះ គឺជាទីតាំងដែលមានសក្ដានុពលខ្លាំង ទាំងវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និងលំនៅដ្ឋាន ជាក់ស្ដែងនៅជុំវិញគម្រោងអគារនេះ មានផ្សារទំនើប កន្លែងកម្សាន្ត សាលារៀន មន្ទីរពេទ្យអគារពាណិជ្ជកម្ម ធនាគារ និងបណ្ដុំលំនៅឋានប្រណីតៗផងដែរ។ នៅក្នុងគម្រោងអគាររបស់យើងក៏មានសេវាអាងហែលទឹក ក្លឹបហាត់ប្រាណ ផ្សារទំនើប ការិយាល័យបំពេញការងារជាដើម។
លោបានបន្តថា សម្រាប់គម្រោងនេះ មិនរំពឹងថានឹងមានជនបរទេសមកទិញគម្រោងច្រើននោះទេ នៅក្នុងសម័យកូវីដ១៩នេះ ដូច្នេះយើងបានផ្ដោតការលក់ទៅលើជនជាតិខ្មែរ ព្រោះប្រជាជនកម្ពុជាកាន់តែច្រើនមានលទ្ធភាពក្នុងការទិញខុនដូ សម្រាប់ស្នាក់នៅ និងសម្រាប់វិនិយោគផងដែរ។
លោកបញ្ជាក់ថា សម្រាប់អភិវឌ្ឍន៍គម្រោងអគារ Green Palace នេះ ត្រូវចំណាយទុនប្រមាណ២៤លានដុល្លារអាមេរិក ហើយនឹងបញ្ចប់ការសាងសង់នៅរយៈ៣៦ខែ បន្ទាប់ចាប់តាំងពីពេលបុកគ្រឹះសាងសង់។
លោកទិត ហុងឃឺ អតិថិជនម្នាក់ ដែលទិញគម្រោងអគារ Green Palace បានឱ្យដឹងផងដែរថា អ្វីធ្វើឱ្យលោកសម្រេចចិត្តទិញគម្រោងខុនដូរបស់ Green Palace ដោយសារតែវាស្ថិតនៅទីតាំងមួយល្អ កណ្ដាលទីក្រុង ងាយស្រួលធ្វើដំណើរទៅព្រលានយន្តហោះ ហើយចង់ទៅផ្សារទំនើប ទៅធនាគារ ឬកន្លែងផ្សេងទៀត ក៏ងាយស្រួលដែរ វាមានសេវាកម្មនៅជុំវិញអគារនេះតែម្ដង។ កត្តាដែលពិសេសនោះ គឺលោកជឿជាក់លើការអភិវឌ្ឍរបស់ម្ចាស់គម្រោងនេះតែម្ដង។
បើតាមលោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល ក៏បាននិយាយផងដែរ ទួលគោកគឺជាចំណុចកណ្ដាលរាជធានីភ្នំពេញ និងងាយស្រួលក្នុងការធ្វើដំណើរចេញទៅតាមបណ្ដាខេត្តនានា ក៏ដូចជាចូលកណ្ដាលរាជធានីភ្នំពេញ។
លោកបានថ្លែងទៀតថា ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់ទួលគោកក៏ឃើញថាមានការអភិវឌ្ឍជាបន្តបន្ទាប់ដែលជាចំណុចទាក់ទាញ ដល់វិនិយោគិនដទៃទៀតចូលមកវិនិយោគក្នុងតំបន់នេះ ហើយនឹងធ្វើឱ្យតំបន់ទួលគោកក្លាយជាតំបន់កាន់តែមានសក្ដានុពលនៅពេលអនាគត។
លេខទំនាក់ទំនង ៖ 012 474 777 / 012 261 555(ភាសាខ្មែរ)
088 659 8168 / 097 6622 515(ភាសាចិន)