រដ្ឋាភិបាលកម្ពុជាប្រកាសឱ្យបន្តផ្អាកអាជីវកម្ម KTV ក្លឹបកម្សាន្តជាថ្មី

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ជាសេនាធិការបានសម្រេចប្រកាសបន្តផ្អាកអាជីវកម្មKTV និងក្លឹបកំសាន្តនានាចំពេលកម្ពុជា កំពុងជួបការរីករាលដាលោះជំងឺកូវីដ១៩ចូលក្នុងសហគមន៍ជាលើកទី៣។

ក្រសួងទេសចរណ៍បានបង្ហាញព៌តមាននេះ លើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ដោយបាននិងស្នើដល់រដ្ឋបាលរាជធានី- ខេត្តត្រួតពិនិត្យការងារនេះឱ្យបានជាប់ជាប្រចាំផងដែរ។

 

ការប្រកាសរបស់ក្រសួងទេសចរណ៍បានឲ្យដឹងផងដែរថា ដើម្បីបន្តយ៉ាងសកម្មក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងទេសចរណ៍បានប្រកាសប្រាប់មូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឌិន) ត្រូវបន្តការផ្អាកសកម្មភាពអាជីវកម្ម ឱ្យបានខ្ជាប់ខ្លួនរហូតដល់មានការសម្រេច និងសេច​ក្ដីជូនដំណឹងថ្មី។

ក្រសួងទេសចរណ៍ ក៏បានជម្រាបជូនគណៈអភិបាលរាជធានី- ខេត្តត្រូវបន្តជំរុញការបិទ និងត្រួតពិនិត្យមូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្គាឌិន) ទាំងនេះឱ្យបានម៉ឺងមាត់ជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here