ដោយ គង់ សូរិយា
ភ្នំពេញ មន្ត្រីជំនាញបានអះអាងថា ដីនៅតាមបណ្តោយជាតិលេខ៥ ចាប់ពីព្រែកក្តាមរហូតល់ ក្រុងប៉ោយប៉ែតកំពុងតែឡើងថ្លៃបន្តិចម្តងៗ ស្របពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងពង្រីកផ្លូវជាតិមួយនេះ ឲ្យទៅជា៤គន្លងសម្រាប់ដឹកជញ្ជូន និងសកម្មភាពពាណិ ជ្ជកម្មនានា។
ប្រធាននាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកឈឹម ផល្លា បានឲ្យដឹងតាមទូរស័ព្ទ កាលពីពេលថ្មីៗនេះថា ដីធ្លីនៅតាមផ្លូវនេះឡើងថ្លៃរួចទៅហើយចាប់តាំងពីឆ្នាំ២០១១ម្លេះ តែតម្លៃវិញមានភាពខុសៗគ្នា អាស្រ័យទៅតាមតំបន់នីមួយៗ ដូចជា តំបន់ទីរួមខេត្តបាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំងជាដើមមានតម្លៃផ្សេង និងតំម្លៃដីតំបន់តំបន់ធម្មតាមានតម្លៃផ្សឹងទៅ” ។
តែយ៉ាងណាក៏ដោយ លោកមិនបាញ្ជាក់ថាតម្លៃដីដំបន់នីមួយៗ មានតម្លៃប៉ុន្មានជាក់លាក់នោះទេ។
លោកឈឹម ផល្លា បានបន្តទៀតថា ប្រជាពលរដ្ឋដែលរល់នៅសង់ខាផ្លូវជាតិលេខ ៥ កំពុទទួលបានផលច្រើន ពីការការលក់ដីរបស់ពួកគាត់ និងការធ្វើជាអាជីវកម្មផ្សេងផងដែរ។ ការពង្រីកផ្លូវនេះ គឺដើម្បីតភ្ជាប់ផ្លូវអាស៊ាន-ហាយវេ ឆ្លងកាត់ព្រំដែនថៃ ហើយរដ្ឋាភិបាលកម្ពុជា ដែលទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន កំពុងកំពន្លឿនការស្ថាបនា និងពង្រីកផ្លូវនេះ ។ ម្យ៉ាងទៀត រដ្ឋាភិបាលកម្ពុជា ក៏កំពុងដោះស្រាយផលប៉ះពាល់ ដែលនោះសេសសល់ខ្លះ ជូនប្រជាពលរដ្ឋដែលរស់អមសង់ខាងផ្លូវនេះ តែមិនច្រើននោះទេ។
លោក Horinouchi Hidehisa អតីតៈឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានបង្ហោះតាមទំព័របណ្តាញសង្គម របស់ស្ថានទូតជប៉ុននៅកម្ពុជា កាលពីពេលថ្មីៗកន្លងមកនេះបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន ជួសជុលកំណាត់ផ្លូវជាតិ ពីព្រែកក្តាមដល់ប៉ោយប៉ែតប្រវែង ៣៦៨.៧គីឡូម៉ែត្រ និងសំណូមពរប្រជាពលរដ្ឋកម្ពុជា បង្កើតការយកចិត្តទុកដាក់ពេលធ្វើដំណើរលើផ្លូវជាតិលេខ៥នេះ។
លោកបន្តថា “ការជួសជុលកំណាត់ផ្លូវជាតិលេខ៥ នឹងត្រូវបង្កើនពីស្ថានភាពបច្ចុ ប្បន្នដែលមានតែ២គន្លង ទៅជា៤គន្លង និងមានប្រវែងសរុប ៣៦៨,៧គីឡូម៉ែត្រ ចាប់ពីក្រុងប៉ោយប៉ែត មកដល់ព្រែកក្តាម” ។
ការពង្រីកស្ថាបនាផ្លូវជាតិ៥នេះ ស្ថិតក្នុងគម្រោងកែលំអផ្លូវជាតិលេខ៥ (National Road No.5 Improvement Project) ដែលរដ្ឋាភិបាលជប៉ុនបានផ្តល់ជាកម្ចីមករដ្ឋាភិបាលកម្ពុជាសម្រាប់ជួសជុលកំណាត់ផ្លូវជាតិលេខ៥ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលហៅកាត់ថា JICA ។ ការស្ថាបនាផ្លូវនេះនឹងបញ្ចប់នៅឆ្នាំ២០២២ ហើយកំណាត់ផ្លូវមួយចំនួននឹងត្រូវបិទហេតុនេះ។
ឯកអគ្គទូតជប៉ុន បានសំណូមពរដល់ប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរនៅលើផ្លូវ៥ មេត្តាយោគយល់បង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ជាមួយស្លាកសញ្ញាចរាចរណ៍ ដើម្បីការធ្វើដំណើរដោយសុវត្ថិភាពទាំងអស់គ្នា។
ការពង្រីកផ្លូវនេះ នឹងធ្វើឡើងដោយវាងទីប្រជុំជនស្រុកឧត្តុង ក្រុងកំពង់ឆ្នាំង ក្រុងពោធិសាត់ ក្រុងបាត់ដំបង និងក្រុងសេរីសោភ័ណ នៃខេត្តបន្ទាយមានជ័យ។
លោកហេង សុខគង់រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ បានមានប្រសាសន៍ឲ្យដឹងកន្លងមកថា រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំតំបន់ជាប់ផ្លូវជាតិលេខ៥ ជាសួនឧស្សាហកម្ម ដើម្បីទទួលបានផលប្រយោជន៍ ពីខ្សែចង្វាក់តភ្ជាប់តំបន់អាស៊ាន។
លោកបន្តថា “ផ្លូវជាតិលេខ៥ តភ្ជាប់ពីប្រទេសថៃ ឆ្លងកាត់កម្ពុជាឆ្ពោះទៅកាន់ប្រទេសវៀតណាម ដោយឆ្លងកាត់ផ្លូវជាតិលេខ១ ហេតុនេះកម្ពុជានឹងទទួលបានផលប្រយោជន៍ពីការដឹកជញ្ជូនទំនិញឆ្លង កាត់តំបន់ភាគខាងត្បូងនៃខ្សែរបៀងអាស៊ាន” ៕