ដំណឹង​ល្អៈ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ស្នើ​គណកម្មការ​ចំពោះ​កិច្ច​ដើម្បី​ចាក់​វ៉ាក់សាំងឲ្យ​បុគ្គលិក និ​យោ​ជិ​ក​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍

0

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​បណ្ឌិត​ថោង ខុន​បាន​មានប្រសាសន៍  ឲ្យ​ដឹងថា ក្រសួង​កំពុង​ស្នើ​គណកម្មការ​ចំពោះ​កិច្ច ដើម្បី​ចាក់​វ៉ាក់សាំង​ជូន បុគ្គលិក និយោជិត ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ទាំងអស់​នាពេលខាងមុខ។

លោក​បណ្ឌិត​ថោង ខុន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ប្រ​ព័​ន្ឋ​តេ​ឡេ​ក្រាម​កាលពី​ថ្ងៃទី៥ មេសា​កន្លងមក​ថា ការស្នើសុំ​នេះ ដើម្បី​ឲ្យ​មាន​ការចាក់​វ៉ាក់សាំង​នេះ តាម​គោលដៅ​ទេសចរណ៍សំខាន់ៗជាមុន ពិសេស​គោលដៅ​ទេសចរណ៍​ណា ដែល​គ្រប់គ្រង​សហគមន៍​បានល្អ និង​ល្បឿន​នៃ​ការចាក់​វ៉ាក់សាំង ជូន​ប្រជាជន​ក៏បាន​លឿន​ល្អ និង​អាច​ចាក់​វ៉ាក់សាំង​ជូន​បុគ្គលិក​ឧស្សាហកម្ម​បានល្អ វា​ជា​អំណោយផល​ដើម្បី​ជា​មូលដ្ឋាន ដើម្បី​ក្រសួង​ពិចារណា​ជាមួយ​ក្រសួងសុខាភិបាល ក្នុងការ​ស្នើសុំ​រាជរដ្ឋាភិបាល​ពិនិត្យ និង​បើក​គោលដៅ​ទេសចរណ៍​នោះ​ជាមុន។

លោក​បណ្ឌិត​បាន​បន្តថា “ដូច​ករណី​ខេត្តសៀមរាប បើ​ខេត្ត​នេះ​គ្រប់គ្រង​សភាពការណ៍​នៅក្នុង​សហគមន៍​បានល្អ​ហើយ ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​បានល្អ​ហើយ និង​ចាក់​ទៅជូន​អ្នក​ជួរមុខ​ក្នុង​ឧស្សាហកម្ម​នេះ​បានល្អ​ហើយ យើង​អាច​ពិចារណា​បើក​គោលដៅ​ទេសចរណ៍​ខេត្តសៀមរាប​មុន ប៉ុន្តែ​ក៏ត្រូវ​អនុវត្តន៍​តាម​គោលការណ៍ របស់​ក្រសួងសុខាភិបាល ដែល​យើង​នឹងត្រូវ​ជជែក​គ្នា​បន្តទៀត” ។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា “យ៉ាងណាក៏ដោយ​រដ្ឋាភិបាល​ប្រទេស​និមួយៗ តែងតែ​គិតគូ​ជា​ចម្បង លើ​អាយុជីវិត​ប្រជាពលរដ្ឋ​ជាមុន និង​ជា​អាទិភាព ព្រោះហេតុនេះ​ទើប​យើង​បន្ត​ធ្វើការ​យ៉ាង​ជិត​ស្និ​ទ្ឋ ជាមួយ​ក្រសួងសុខាភិបាល​លើ​ការងារ​នេះ ដើម្បី​ធ្វើយ៉ាងណា​ឲ្យអ្វីៗមាន​ភាពសមស្រប​តាម​សភាពការណ៍​ជាក់ស្តែង” ។

លោកស្រី​ឆាយ ស៊ីវ​លីន​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​គាំទ្រ នូវ​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​មាន​ការចាក់​វ៉ាក់សាំង​ដ​លើ​ក្រុម​ជួរមុខ​នៅក្នុង​វិស័យនេះ។ លោកស្រី​បន្តថា ការបើក​តំបន់​ណាមួយ​ឡើងវិញ​ក្នុង​ខេត្តសៀមរាប ស្ថិតក្នុង​ការពិចារណា​របស់​ក្រសួងទេសចរណ៍ និង​ក្រសួងសុខាភិបាល ដោយ​យើង​ក្នុងនាម​ជា​វិស័យ​ឯកជន​នឹង​អនុវត្តន៍​តាម ស្របតាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here