អ្នកជំនាញៈ​ក្នុង​បរិបទ​នេះ អ្នក​អភិវឌ្ឍន៍​អាច​ងាក​មក​អនុវត្តន៍​គម្រោងតូចៗដែល​ងាយ​លក់​ចេញ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ក្រោម​ការបត់បែន​ទៅតាម​កាលៈទេសៈ នៃ​ស្ថានភាព​សេដ្ឋកិច្ច និង​ភាព​ប្រឈម​នៅពេល​បច្ចុប្បន្ន បណ្តា​អ្នក​អភិវឌ្ឍន៍​គម្រោងធំៗ ក្នុងស្រុក​មួយចំនួន​បានចាប់ផ្តើម ងាក​មក​ចាប់​អនុវត្ត​ផែនការ​នៃ​គម្រោង​ថ្មីតូចៗ និង​ងាយស្រួល​រក​ទីផ្សារ​លក​ចេញ​យកចំណេញ ដែល​ស្របទៅនឹង​ស្ថានការណ៍​ជាក់ស្ដែង​នៃ​ចំណូល​របស់​អតិថិជន។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភា្ន​ក់​ងារ​អចលនវត្ថុ​កម្ពុជា​លោក​ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍​ប្រាប់ឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ថា បច្ចុប្បន្ន ជាការ​បត់បែន​តាម​កា​លៈ​ទេសៈ និង​ជា​យុទ្ធសាស្ត្រ ក្នុង​ធ្វើ​ជំនួញ​លើ​ទីផ្សារ​អចលនទ្រព្យ ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្នែក​សំណង់ មួយចំនួន​បានចាប់ផ្តើម​អនុវត្ត​គម្រោងតូចៗ ដើម្បី​ធ្វើយ៉ាងណា​ងាយ​នឹង​លក់​ចេញ និង​ធ្វើ​ទីផ្សារ នៅក្នុង​កំឡុងពេល​មាន​វិបត្តិ​នេះ ព្រោះ​ទីផ្សារ​អចលនទ្រព្យ បើទោះបី​ជួប​បញ្ហា​ប្រឈម​ខ្លះ ក៏​នៅ​មិនទាន់មាន​សញ្ញា​ណាមួយ​ដួលរលំ​នោះទេ។

លោក​បាន​បន្ថែមថា “អ្វី​ទាំងអស់នេះ​គឺជា​ភាពរឹងមាំ និង​ជាស​ញ្ញា​ដែល​បង្ហាញថា​ទីផ្សារ​អចលនទ្រព្យ​មិន​ស្រុតចុះ​នោះទេ​ក្នុង​ពេលនេះ ជាពិសេស​ផ្នែក​ទីផ្សារ​លំនៅដ្ឋាន​តម្លៃ​សមរម្យ​នៅតាម​តំបន់​ជាយក្រុង” ។ លោក​បន្តថា “តាមរយៈ​ធនាគារ និង​ស្ថាន​ប័ន​ហិរញ្ញវត្ថុ​មួយចំនួន ក៏បានផ្តល់​កម្ចី​ផងដែរ ដល់​អ្នកទិញ ដែល​រូបភាព​ទាំងនេះ គឺជា​ចលករ​មួយ​ជួយ​ឱ្យ​វិស័យ​អចលនទ្រព្យ នៅក្នុងពេល​វិបត្តិ​នៅតែ​បន្ត​មាន​លំនឹង” ។

លោក​បាន​បន្តថា “វិបត្តិ​ហិរញ្ញវត្ថុ និង​អចលនទ្រព្យ នៅក្នុង​អំឡុងពេល​នេះ​នៅ​អាច​ដោះស្រាយបាន​នៅឡើយ ព្រោះ​នៅពេល​ដែលមាន​តម្រូវការ​ក្នុងស្រុក រួមជាមួយ​នឹង  ជាមួយនឹង​ការឧបត្ថម្ភ​ធន ឬ​កម្ចី​ពី​ធនាគារពាណិជ្ជ ជូន​ដល់​វិស័យនេះ ភាពរឹងមាំ​នៅតែ​បន្ត​មាន” ។

ជាមួយគ្នានេះ លោក​ឡុង គឹមសួគ៌ អគ្គនាយក​ក្រុមហ៊ុន Century 21 Advance បាន​ថ្លែងថា ក្រុមហ៊ុន​អភិវឌ្ឍន៍ធំៗគឺ​នៅតែ​បន្ត​គម្រោង​របស់ខ្លួន  បើទោះបី​ជួប​បញ្ហា​ប្រឈម​នៅពេលនេះ​ក៏ដោយ ព្រោះ​គម្រោងធំៗទាំងនេះ​ភាគច្រើន មិនមែន​ទើបតែ​កើ​មាននៅ​ក្នុងកំឡុងពេល​ផ្ទុះ​កូ​វីដ​នោះទេ ពោល​គឺជា​គម្រោង​ចាស់ ហើយ​ទាំង​ទុនវិនិយោគ និង​ផែនការ​ទីផ្សារ​ត្រូវបាន​កំណត់​រួចរាល់​ជាស្រេច​ទៅហើយ។

លោក​បន្តថា “នៅពេល​ដែលមាន​គម្រោងធំៗ  ទៅ​បោះ​ទីតាំងនៅ​ក​ន្លែ​ណាមួយ នោះ វា​នឹងធ្វើ​ចលនា​អភិវឌ្ឍ​នៅក្នុង​វិស័យ​អចលនទ្រព្យ នៅក្នុង​តំបន់​នោះ​មានការ​រីកចំរើន” ។

លោក​បន្តថា នៅពេល​មា​នគ​ម្រោ​អភិវឌ្ឍន៍​កើតឡើង គឺមាន​តម្រូវការ​ទីផ្សារ​ដីធ្លី ក៏ដូចជា​ផ្នែក​ផ្សេង​ដែល​ពាកព័ន្ធ ហើយ​ទាំងអស់នេះ​សុទ្ធតែជា​ចលនា​ជំរុញ និង​ទប់​លំនឹង   វិស័យ​មួយ​នេះ នៅក្នុង​ស្ថានភាព​លំបាក​បាន​មួយរយៈ​ពេល៕

LEAVE A REPLY

Please enter your comment!
Please enter your name here