ដោយ ដែន ចែងចាំង
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត កំណត់ហេដ្ឋារចនាសម្ព័ន្ឋនិងតម្លៃលំនៅដ្ឋានសមរម្យ សម្រាប់អ្នកអភិវឌ្ឍន៍នានា។
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង សម្រាប់ការអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យឯកឧត្តម រស់ សីលវ៉ាបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា គោលបំណងនៃគោលនយោបាយស្តីពី ការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោនាយករដ្ឋមន្ត្រី គឺបានគិតគូរក្នុងការរួមចំណែកលើកកម្ពស់សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជាជាទូទៅ និងជាពិសេសក្រុមគ្រួសារមានប្រាក់ចំណូលទាប និងមធ្យមព្រមទាំងគ្រួសារងាយរងគ្រោះ តាមរយៈការបង្កើតកាលានុវត្តភាពថ្មីមួយ។
លោកបន្តថា “ការដាក់ចេញនូវគោលនយោបាយនេះ គឺសំដៅរួមចំណែកទ្រទ្រង់ដល់សកម្មភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលជាចន្ទល់កំណើនសេដ្ឋកិច្ច ព្រមទាំងក្លាយជាផ្នែកមួយនៃប្រព័ន្ធសន្ដិសុខសង្គម និងជាឧបករណ៍គោលនយោបាយសម្រាប់គាំទ្រការអនុវត្ដយុទ្ធសាស្រ្ដអភិវឌ្ឍប្រទេសរយៈពេលវែង”។
លោករស់ សីលវ៉ាបានបន្តថា ក្នុងន័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការអន្តរាគមន៍ក្នុងនោះ រួមមាន កញ្ចប់វិធានការលើកទឹកចិត្ដផ្នែកសារពើពន្ធ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការវិនិយោគសាធារណៈ និងផ្នែកនិយតកម្ម និងការជូនដំណឹងដល់ក្រុមហ៊ុន សហគ្រាស និងអ្នកវិនិយោគទាំងអស់ ដាក់សំណើទស្សនទានគម្រោងអភិវឌ្ឍន៍ លំនៅឋានតម្លៃសមរម្យជាផ្លូវការ ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២០ ខែកក្កដាឆ្នាំ២០១៨ខាងមុខនេះ។
ប្រធានអង្គភាព ភាពជាដៃគូររវាងរដ្ឋ និងឯកជនថ្នាក់កណ្តាល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកសំ វង្សី បានមានប្រសាសន៍ឲ្យដឹងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការដាក់សំណើរគម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះថា ដើម្បីជៀសវាងការរៀបចំឯកសារគំរោងមិនត្រឹមត្រូវ និងការជៀសវាងការខាតពេលវេលា នៅក្នុងដំណាក់កាលនៃការរៀបចំឯកសារ គឺត្រូវបង្ហាញសមត្ថភាពអ្នកសំណើរគម្រោង មានលក្ខណៈគ្រប់គ្រាន់ដើម្បីអភិវឌ្ឍន៍ រួមមានឯកសារទស្សនទាន បញ្ជីគម្រោងសក្តានុពល គម្រោងលំអិតលើផ្នែកបច្ចេកទេស និង ព៌តមានលំអិតអំពីគម្រោង មុននឹងចាប់ផ្តើមសាងសង់គម្រោងនោះឡើង ។
លោកបន្តថា “ក្រុមហ៊ុននោះត្រូវជានីតិបុគ្គល ដែលបានចុះបញ្ជីរនៅកម្ពុជា នឹងត្រូវអនុញ្ញាត្តិសាងសង់លំនៅឋានយ៉ាងតិច១០០ឯកតាឡើង ត្រូវមានទីធ្លា និងបរិស្ថានល្អត្រឹមត្រូវ មានទីផ្សារ ឬមជ្ឍមណ្ឌលផ្សេងៗ”។្ឋាភិបាលកម្ពុជាបានចាប់ផ្តើមកំណត់តម្លៃ និងហេដ្ឋារចនាសម្ព័ន្ឋសមស្របមួយ សម្រាប់គំរោងលំនៅដ្ឋានដែលផ្តោតលើប្រជាជនមានជីវភាពមធ្យម និងក លោកបន្តថា “គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដែលមានលំនៅដ្ឋានចាប់ពី១០០ឯកតា ត្រូវមានទីតាំងចម្ងាយ២០គីឡូម៉ែត្រពីរាជធានី ក្រុងនឹងត្រូវលក់ក្នុងតម្លៃចន្លោះពី១៥,០០០ដុល្លារ ទៅដល់៣០,០០០ដុល្លារងាមេរិក៕