ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រសួងទេសចរណ៍បានចេញ សេចក្តីប្រកាសព័ត៌មាន អំពីវីដេអូផ្សព្វផ្សាយ “ភ្លក់រសជាតិម្ហូបប្រទេសកម្ពុជា នៃព្រះរាជាណាចក្រអច្ឆរិយៈ”។
យោងតាមសេចក្តីប្រកាសលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់ក្រសួងទេសចរណ៍បានឲន្យដឹងកាលពីថ្ងៃទី៤ មិថុនាកន្លងមកថា សូមស្វាគមន៍មកកាន់ប្រទេសកម្ពុជា-ព្រះរាជាណាចក្រអច្ឆរិយៈ យើងខ្ញុំសូមនាំលោក អ្នកទៅស្វែងយល់ពីអាថ៌កំបាំង នៃម្ហូបអាហារខ្មែរ ដែលពោរពេញដោយរសជាតិ ជាមួយវីដេអូ “ភ្លក់រសជាតិម្ហូបប្រទេសកម្ពុជា”។
“ភ្លក់រសជាតិម្ហូបប្រទេសកម្ពុជា” មានជាទម្រង់វីដេអូផ្សេងៗ ដែលអាចទាញយកពីតំណភ្ជាប់ខាងក្រោម។ រាល់ការប្រើប្រាស់ និងផ្សព្វផ្សាយវីដេអូនេះ ឬផ្នែកណាមួយនៃវីដេអូនេះ ត្រូវបញ្ជាក់ពីការរក្សាសិទ្ធិរបស់ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា៕