រដ្ឋាភិបាលគ្រោងយកដី៣០,០០០ហិកតាដើម្បីវិនិយោគធ្វើជាមជ្ឈមណ្ឌលស្រាវជ្រាវពូជឈើអាកាស្យា

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាសេនាធិកាបាន គ្រោងយកដីទំហំរហូតដល់៣ម៉ឺនហិកតា ដើម្បីវិនិយោគលើគម្រោងអភិវឌ្ឍប្ដូរមុខមាត់ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន។

គំរោងនេះស្ថិតនៅខេត្តកំពង់ឆ្នាំង ទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជឈើអាកាស្យា និងប្រេងខ្យល់ខ្នាតធំ ពោលគឺជំរុញផលិតកូនឈើ ឱ្យបាន១០លានដើមក្នុងមួយឆ្នាំ។

លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រ​សាសន៍៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន នេះមានផ្ទៃដីសរុប២៨,៩៦០ហិកតា ដែលបច្ចុប្បន្នកំពុងដាំដុះដើមមេពូជអាកាស្យា (Acacia hybrid)១0,000ដើម ប្រេងខ្យល់ពូជ K7 ៧ពាន់ដើម និងប្រេងខ្យល់ពូជG9២,៥ពាន់ដើមផងដែរ។

លោកបានបន្តថា “ក្រសួងគ្រោងនឹងសាងសង់បន្ទប់ពិសោធន៍ បង្កាត់ពូជឈើដោយជាលិកាវប្បកម្ម សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាបង្កើតជាថ្នាលបណ្តុះកូនឈើ ដែលមានស្ដង់ដារខ្ពស់ផងដែរនាពេលអនាគត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here