ដោយៈគង់ សូរិយា
ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកស៊ុន ចាន់ថុល បានការចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ អគាររដ្ឋបាលច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន នៅខេត្តបន្ទាយមានជ័យ។
ករចុះពិនិត្យនេះ ដើម្បីធ្វើយ៉ាងណាឱ្យបានសម្រេចតាមផែនការគ្រោងទុក និងជួយសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ កាន់តែមានភាពងាយស្រួល។ ការចុះពិនិត្យក្នុងគោលបំណង ដើម្បីធ្វើយ៉ាងណាឱ្យបានសម្រេចតាមផែនការគ្រោងទុក និងជួយសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ កាន់តែមានភាពងាយស្រួល ដែលជាសរសៃឈាម រួមចំណែកលើកស្ទួយដល់កំណើនសេដ្ឋកិច្ចដល់កម្ពុជាយើងផងដែរ។
ជាមួយគ្នានេះ លោកស៊ុន ចាន់ថុលបានបន្តចុះពិនិត្យផ្លូវ និងផ្កាត្របែកព្រៃដែលដាំអមផ្លូវជាតិលេខ៥ (ផ្លូវវាងក្រុងសិរីសោភ័ណ) នៅខេត្តបាត់ដំបង-បន្ទាយមានជ័យ ដើម្បីអាចប្រើប្រាសបានយូរ ប្រកបដោយគុណភាពតាមស្តង់ដាបច្ចេកទេស និងសម្រេចឱ្យបានតាមផែនការគ្រោងទុក។
ការចុះត្រួតពិនិត្យនេះគឺក្នុងគោលបំណង ដើម្បីធ្វើយ៉ាងណាត្រូវឱ្យមាននូវគុណភាពអាចប្រើប្រាស់យូរ ប្រកបដោយដោយស្តង់ដារបច្ចេកទេសត្រឹមត្រូវ ហើយអាចសម្រេចឱ្យបានជាលទ្ធផលសមិទ្ធផល ទៅតាមផែនការដូចគ្រោងទុក៕