ដោយ : វុត្ថា
ភ្នំពេញ : យោងតាមសេចក្តីរាយការណ៍កាលពីពេលថ្មីៗនេះ បានអោយដឹងថា ក្រុមអ្នកវិនិយោគបានបោះទុន ២០០លានដុល្លារ ដើម្បីអភិវឌ្ឍន៍តំបន់មួយចំនួនអោយក្លាយទៅជាតំបន់សេដ្ឋកិច្ចទំនើបក្នុងទីក្រុងវៀងច័ន្ទប្រទេសឡាវ ។
លោក Phanchinda Lengsavad អនុរប្រធាននៃក្រុមប្រឹក្សាភិបាលនៃតំបន់សេដ្ឋកិច្ចពិសេសបានអោយដឹងថា ចាប់តាំងពីឆ្នាំ ២០១២ រហូតមកដល់បច្ចុប្បន្ននេះ មាន វិនិយោគទុនសរុបចំនួនជាង ២០០ លានដុល្លារបានហូរចូលក្នុងតំបន់សេដ្ឋកិច្ចពិសេស That Luang Marsh Special Economic Zoon ដោយក្នុងនោះមានគម្រោងវិនិយោគ condo ចំនួន ៤ ក្នុងចំណោម ១១គម្រោង ដែលគ្រោងសាងសង់ចាប់ពី ១៧ ជាន់ឡើង ហើយនាពេលបច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសកំពុងបើកអោយមានការដាក់លក់។ លើសពីនេះ ទៀត ក៏មានគម្រោងហេដ្ឋាចនាសម្ព័ន្ធដែលសាងសង់រួចរាល់ប្រមាណជា ៩០ភាករយដូចជាង ផ្លូវចូល ប្រព័ន្ធអគ្គិសនី និងប្រព័ន្ធបង្ហូរទឹក ។
ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់តំបន់សេដ្ឋកិច្ចនេះកាលពីសប្តាហ៍មុននេះ លោក Sinlavong Khounphaythoune ចៅហ្វាយក្រុងវៀងច័ន្ទ បានជម្រុញអោយអ្នកអភិវឌ្ឍន៍ប្រកាន់យកនៅពាក្យស្លោកមួយចំនួនដែលរួមមាន ភាពស្អាត សុវត្ថិភាព និង សន្តិភាពក្នុងដំណើរការអភិវឌ្ឍន៍ក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះអោយទៅជាទីក្រុង Smart City ខណៈទីក្រុងវៀងច័ន្ទ កំពុងតែបោះជំហានមួយកម្រិតទៀត ។
លោកក៏បានអំពាវនាវដល់មន្ត្រីបរិស្ថាន និងធនធានធម្មជាតិ ត្រូវសហការជាមួយក្រុម អ្នកអភិវឌ្ឍន៍ដើម្បីដោះស្រាយសំណងបញ្ហាដីធ្លីដែលនៅសេសសល់នៅតំបន់នេះ ។
ចៅហ្វាយក្រុងរូបនេះបន្ថែមថា អាជ្ញាធរពាក់ព័ន្ធក៏គួរតែសម្របសម្រួលជាមួយសាងសង់ក្នុងការកសាងប្រព័ន្ធលូទឹកដើម្បីឱ្យមានស្តង់ដារខ្ពស់ដើម្បីទប់ស្កាត់ទឹកជំនន់ដែលកើតឡើងជាយថាហេតុណាមួយ។
គម្រោងស្រដៀងគ្នានេះក៏មាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Boten Dankham ក្នុងខេត្ត Luang Namtha ។ តំបន់សេដ្ឋកិច្ចពិសេសនៅតំប់ត្រីកោណមាសនៅក្នុងខេត្ត Bokeo។ តំបន់សេដ្ឋកិច្ចពិសេស Phoukhievw នៅខេត្ត Khmamuan តំបន់សេដ្ឋកិច្ចពិសេស Pakxe-Japan នៅខេត្ត Champassak និងតំបន់សេដ្ឋកិច្ចពិសេស Savan-Seno នៅខេត្ត Savannakhet។