តំបន់ត្រើយខាងកើតផ្លូវជាតិលេខ៦Aកំពុងបង្ហាញសក្តានុពលទាក់ទាញគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ

0

ដោយ: ហ៊ុយ ក្រេង- July 22, 2021

ភ្នំពេញ:
តំបន់ត្រើយខាងកើតសង្កាត់ព្រៃលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានដំណើរការអភិវឌ្ឍឥតឈប់ឈរ ជាពិសេសការអភិវឌ្ឍសំណង់លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ដែលអាចធ្វើឲ្យតំបន់នោះនឹងក្លាយជាប្រភពផ្តល់ចំណូលសម្រាប់សេដ្ឋកិច្ច និងមានផលចំណេញខ្ពស់បំផុត។

នាយិការក្រុមហ៊ុន Amatak Property លោកស្រីតាំង ហ៊ួរបានថ្លែងប្រាប់គេទំព័រ Propertyarea.asia នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ថា ការអភិវឌ្ឍនៅផ្លូវជាតិលេខ6A នៅជុំវិញពោរពេញដោយស្តេចបូរីដែលរួមមាន តំបន់អភិវឌ្ឍន៍ទីក្រុង ឧកញ្ញា លីយ៉ុងផាត់ អាគារខុនដូ បូរី។ នៅម្តុំផ្លូវ6A មានសុទ្ធតែខ្នាតគម្រោងធំៗរាប់សិបហិកតា រីកដុះកន្ទុយខាងក្រោយទន្លេ។

នៅពេលថ្មីៗនេះមានម្រោងរបស់ អ្នកឧកញ្ញា ឡេង ណាវ៉ាត់ត្រា កំពុងតែបង្ហាញខ្លួននៅទីនោះ។ ចំនុចផ្សេងៗនៅតំបន់នោះមានដូចជា៖ ១) ទីផ្សារអចលនទ្រព្យ ការលក់ដូរបូរីគឺព្យាយាមបង់លុយ ទិញហើយចូលនៅ។ ចំពោះអតិថិជននៅតែមានអ្នកទិញ ហើយតម្លៃមើលទៅតាមទីផ្សារវាល្អ។ តម្លៃតាមប្រភេទផ្ទះនៅអាចរកទិញបានចន្លោះពី៤០០០០ដុល្លារទេ រីឯប្រភេទ Shophouse នៅផ្លូវ៦Aចាប់ពី២០០០០ដុល្លារ តែមានចម្ងាយពីចម្ងាយឆ្ងាយស្ពានជ្រោយចង្វារ។ ២) ផលប៉ះពាល់នៃការសាងសង់គម្រោងអភិវឌ្ឍន៍នានានៅតំបន់នេះមិនមានធំណាស់ណានោះទេ ហើយមើលទៅតាមស្ថានភាព ម្ចាស់គម្រោងសិក្សាបានច្បាស់លាស់ណាស់។

ជាមួយគ្នានេះដែរ លោកស្រីបន្តទៀតថា ឆ្នាំនេះតម្លៃធ្លាក់ជាងតិច ការទិញដីលក់ផ្ទះរាងថយ បើធៀបនឹងឆ្នាំ២០២០ តែបូរីនៅរក្សាតម្លៃដដែល។ ទោះបីជាមានការបិទខ្ទប់ អតិថិជននៅតែចូលមកជាហូរហែរច្រើន។ អ្នកមានលុយដើរទិញទុកដើម្បីចំណេញ។ អ្នកមធ្យមនៅតែអាចបន្តបង់រំលក់បន្តិចៗ ដោយមានកម្ជីពីធនាគារ។

លោកស្រីបន្ថែមទៀតថា រដ្ឋាភិបាលកំពុងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ហើយចំពោះអ្នកវិនិយោគគិន ដែលចូលមកគឺត្រូវតែគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ និងបង្កើនភាពសុំានៃសេ្ឋកិច្ច។

ដោយឡែក ចំនុចពិសេសមួយទៀត ដែលអាចទាក់ទាញអ្នកវិនិយោគគិនជាតិ និងអន្តរជាតិ គឺដោយសារតែរដ្ឋាភិបាលបង្កើតឲ្យមានផ្លូវក្រវ៉ាត់ក្រុងភ្នំពេញអភិវឌ្ឍស្មើគ្នា៕

ហេតុ ដូចនេះ ប្រទេសចិន ទទួលបានប្រាក់ដុល្លារអាមេរិក កាន់ តែច្រើន ឡើងៗ ដែលខ្លួនយកទៅទិញទ្រព្យសកម្ម ដែលគេនិយមប្រើលុយដុល្លារអាមេរិក ដូច ជាមូលបត្រជាដើម ព្រមទាំងទ្រព្យសកម្ម ក្នុង រូបិយ ប័ណ្ណ ផ្សេងៗ ទៀត ផង ដែរ។ ទ្រព្យសកម្មទាំងនេះត្រូវបានរួមបញ្ចូលទៅ ក្នុងទុនបម្រុងអន្តរជាតិ (Foreign Exchange Reserves) របស់ខ្លួនចំនួន ៣,២២ ទ្រីលាន ដុល្លារ អាមេរិក ដែល ពេល នេះ ជាទុនបម្រុង អន្តរជាតិ ធំបំផុតក្នុងពិភពលោក។

មហា យក្សចិន គ្រប់គ្រងទុនបម្រុងអន្តរជាតិរបស់ខ្លួន តាម រយៈ ការ បោះ ទុន វិនិយោគលើទ្រព្យសកម្មផ្សេងៗគ្នាដែលផ្តល់សុវត្ថិភាព និងស្ថិរភាព ដូច្នេះ ខ្លួន អាច ប្រើប្រាស់ទុនបម្រុងអន្តរជាតិទាំងនោះ ដើម្បីទប់ទល់ ស្ថានភាព ឆាប់ប្រែប្រួលក្នុងរំហូរមូលនិធិ និងដើម្បីធ្វើឱ្យសេដ្ឋកិច្ច របស់ខ្លួន មាន លំនឹង អំឡុង វិបត្តិហិរញ្ញវត្ថុ។
ប្រទេសចិន ក៏រឹតបន្តឹងយ៉ាងណែនផង ដែរលើអត្រាប្តូរប្រាក់យ័ន ជា មួយ ប្រាក់ ដុល្លារអាមេរិក ដើម្បី រក្សាការនាំចេញឱ្យមានការប្រកួតប្រជែង ឬថោកជាង ធម្មតាដូចជា តាមរយៈការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើរំហូរសាច់ប្រាក់ចូល និង ចេញ ពី ប្រទេសចិន ជាដើម។

ប្រទេស ចិន បន្តដំណើរការអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដែល ជួយ ប្រទេសចិន ខ្លួនឯងរក្សាកម្រិត មានការងារធ្វើខ្ពស់ និង រក្សា សេដ្ឋ កិច្ច របស់ ខ្លួនឱ្យរីកចម្រើនខ្លាំង។

ខណៈប្រទេសចិន មិនបង្ហាញជាសាធារណៈនូវ ទ្រព្យ សកម្មទុន បម្រុង អន្តរជាតិ ដែល ខ្លួនបានវិនិយោគ មហាយក្សនៅអាស៊ី មួយនេះ បាន កាន់ កាប់ មួយ ចំនួនធំដែលស្មើ ប្រហែល១ភាគ៣ នៃទុនបម្រុង អន្តរជាតិ របស់ខ្លួននៅ ក្នុង បំណុល របស់ រដ្ឋាភិបាលសហរដ្ឋអាមេរិក។ មួយភាគធំ គឺដោយ សារ តែ សហរដ្ឋអាមេរិក ជា “កន្លែង ដ៏មានសុវត្ថិភាព” សម្រាប់ការវិនិយោគ អំឡុង ពេល ទីផ្សារ ស្ថិត ក្នុង ស្ថានភាព ច្របូក ច្របល់ ព្រោះរដ្ឋាភិបាលសហរដ្ឋអាមេរិក មិន ដែល សងបំណុលយឺតពេលឡើយ។

ទីភ្នាក់ងារដាក់ កម្រិតគុណភាពឥណទានអន្តរជាតិ Fitch Ratings និង Moody’s Investors Services សុទ្ធតែបានដាក់ពិន្ទុ AAA ឱ្យសហរដ្ឋអាមេរិក ជា ពិន្ទុ កំពូលផុតលេខសម្រាប់ការសងបំណុលត្រឹមត្រូវ និងទៀង ទាត់។ ចំណែក ឯ ទីភ្នាក់ ងារដាក់កម្រិតគុណភាពឥណទានអន្តរជាតិ Standard & Poor’s បាន ដាក់ ពិន្ទុ AA+ សម្រាប់បំណុលរយៈពេលវែងរបស់ សហ រដ្ឋអាមេរិក ដែល ក្រោមកម្រិត AAA តែ បន្តិចប៉ុណ្ណោះ។
ប្រាក់ដុល្លារអាមេរិក ក៏ត្រូវបានគេទទួលយក និង ប្រើប្រាស់ យ៉ាង ទូលំ ទូលាយ ផងដែរនៅក្នុងប្រតិបត្តិការនានាជាអន្តរជាតិ។ ទំនិញដូចជាប្រេង និង ឧស្ម័ន ជាដើមសុទ្ធតែតែគិត និងទូទាត់ជាប្រាក់ដុល្លារអាមេរិក។ បើ និយាយ ឱ្យងាយ ស្ដាប់បាន វាគឺជារូបិយប័ណ្ណដែលអាចប្តូរយករូបបិយប័ណ្ណផ្សេងៗ បាន ច្រើន បំផុត និង ដែល គេជួញដូរច្រើនបំផុតក្នុងពិភពលោក។

*តើនឹង មានអ្វីកើតឡើង ប្រសិនបើមហាយក្សចិន លក់ចេញ ទាំងអស់ នូវ បំណុល ដែល សហរដ្ឋអាមេរិក ជំពាក់ខ្លួន?

ចា ប់ តាំងពី ផ្ទុះ សង្រ្គាមពាណិជ្ជកម្មរវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ក្នុង ឆ្នាំ២០១៨ មក មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ប្រទេសចិន អាច នឹង យក បំណុល ដែល សហ រដ្ឋអាមេរិក ជំពាក់ ខ្លួន មក ធ្វើជាអាវុធ ដើម្បីសងសឹក ចំពោះ ពន្ធពាណិជ្ជកម្មខ្ពស់ កប់ពពកដែលសហរដ្ឋអាមេរិក ដាក់មកលើខ្លួន។
ប្រសិនបើប្រទេស ចិន លក់បំណុលរបស់ខ្លួន ដែល សហរដ្ឋអាមេរិក ជំពាក់ កត្តា នេះអាចបង្កឱ្យមានការលក់ចេញយ៉ាងគំហុក នៅក្នុងទីផ្សារប័ណ្ណបំណុល ដោយ ធ្វើឱ្យអត្រាការប្រាក់របស់អាមេរិក កើនឡើងខ្ពស់ ហើយ ប្រហែល ជា ជះ ផល ប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចទៀត ផង។

ប៉ុន្តែការលក់ចេញភ្លាមៗយ៉ាងគំហុក ក៏អាចបណ្តាល ឱ្យអត្រាប្តូរ ប្រាក់ ដុល្លារអាមេរិក ធ្លាក់ចុះផងដែរធៀបនឹងប្រាក់យ័ន ដោយ ធ្វើឱ្យការ នាំចេញ របស់ ចិន មានតម្លៃថ្លៃជាងធម្មតា ហើយប្រាក់ដុល្លារដែល ធ្លាក់ថ្លៃនឹងធ្វើឱ្យប្រទេសចិន ទទួលបានប្រាក់ចំណូលតិចជាងមុនពីការលក់ប័ណ្ណបំណុលរបស់ខ្លួន។

នៅខែសីហា ឆ្នាំ២០១៥ ប្រទេសចិន បានកាត់បន្ថយការកាន់កាប់របស់ខ្លួន លើ មូលបត្រសហរដ្ឋអាមេរិក ប្រមាណ ១៨០ពាន់លានដុល្លារ ប៉ុន្តែ ចំណាត់ ការនេះ មិន បានបង្កឱ្យមានប្រតិកម្មជាដុំកំភួននៅក្នុងទីផ្សារប័ណ្ណបំណុលឡើយ ហើយ នៅ ក្នុងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក ក៏ដូចគ្នា។

ទោះជាយ៉ាងណា ការលក់ចេញទ្រង់ទ្រាយធំ ដោយរដ្ឋាភិបាលក្រុងប៉េកាំង នៅតែអាចបង្កការរាំងស្ទះ ដល់ទីផ្សាររតនាគារសហរដ្ឋអាមេរិក និង ទីផ្សារ ហិរញ្ញ វត្ថុ ធំៗជាងនេះ ជាពិសេសប្រសិនបើវាជាចំណាត់ការ នយោបាយរបស់រដ្ឋា ភិបាល ចិន ដែលមានចេតនាធ្វើឱ្យទីផ្សាររាំងស្ទះ។

លោក Xi Junyang សាស្រ្តាចារ្យនៅ “សកលវិទ្យាល័យហិរញ្ញវត្ថុ និង សេដ្ឋ កិច្ច ក្រុងសៀងហៃ” (Shanghai University of Finance and Economics) ត្រូវបាន សារ ព័ត៌មាន Global Times ដកស្រង់សម្តីកាលពីខែកញ្ញាថា ប្រទេសចិន នឹង កាត់ បន្ថយ ការកាន់កាប់បំណុលអាមេរិក របស់ខ្លួនបន្តិចម្តងៗឱ្យ មក នៅត្រឹម ប្រមាណ ៨០០ពាន់លានដុល្លារ។

លោកបានបន្ថែមថា “ប៉ុន្តែជាការពិតណាស់ថា ប្រទេសចិន អាច នឹង លក់ ចេញ នូវប័ណ្ណបំណុលអាមេរិក ទាំងអស់របស់ខ្លួន ក្នុង ករណី ធ្ងន់ធ្ងរ ដូចជា ជម្លោះ យោធា ជាដើម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here