ស្វែងយល់ពីអាស៊ាន! ថៃសាងសង់អគារ Robot Building ដ៏ទាក់ទាញ

0

ដោយ វុត្ថា

ភ្នំពេញ៖ ប្រទេសថៃដែលជាប្រទេស ដែលស្ថិតនៅជាប់នឹងប្រទេសកម្ពុជា មិនត្រឹមតែមានអគារខ្ពស់ៗកប់ពពកច្រើននោះទេ តែថែមទាំងមានអគារប្លែកៗ អស្ចារ្យជាច្រើនផងដែរ ដែលកើតចេញពីគំនិតឆ្នៃប្រឌិតរបស់វិស្វករនានា។

គេហទំព័រ propertyarea.asia ​​សូមលើកយកអគារ១ ដែលមានរូបរាងជាមនុ​ស្ស​យន្ត ឬ Robot Building មកចុះផ្សាយ ដើម្បីស្វែងយល់ពីស្ថាបត្យកម្មសំណង់នៅក្នុងតំបន់ និងពិភពលោក។

អាគារ Robot Building គឺជាទីស្នាក់កណ្តាលរបស់ធានាគារ United Overseas Bank ស្ថិតនៅក្នុងសង្កាត់ Sathorn ទីក្រុងបាងកក ប្រទេសថៃ។ អគារនេះ ត្រូវបានរចនាប្លង់ឡើងដោយលោក Sumet Jumsia សម្រាប់ប្រើប្រាស់ជាធនាគារអាស៊ី (Bank of Asia) ដែលឆ្លុះបញ្ចាំងពីការគិតគូរដល់ការរីកចម្រើននៃធនាគារ។

ស្ថាបត្យកម្មនៃអគារនេះ ត្រូវបានគេប្រើប្រាស់រចនាបទទំនើប និងបច្ចេកវិទ្យាខ្ពស់ ដែលមានលក្ខណពិសេស ដូចជា ជញ្ជាំងបាញ់ភ្លើង កំពូលអគារមើលទៅអស្ចារ្យ ដែលទាក់ទាញភ្នែកដូចរូបមនុស្សយន្តផុសចេញឡើង។ អគារRobotនេះ បានសាងសង់បញ្ចប់នៅក្នុងឆ្នាំ១៩៨៦ ហើយពេលសាងសង់ចប់ គេអាចនិយាយបានថា ជាអាគារតែមួយគត់ដែលមានរចនាសម្ព័ន្ធទំនើបក្នុងទីក្រុងបាងកក។

លោកវិស្វករ Sumet Jumsai រចនាប្លង់ជាអគារRobot សម្រាប់ប្រើប្រាស់ជាធនា​គារអាស៊ី តែក្រោយមកនៅក្នុងឆ្នាំ២០០៥ ក៏ត្រូវបានគេប្តូរមកជាUnited Overseas Bank ទៅវិញ។  លោកបន្តថា ការគូប្លង់បែបមនុស្សយន្តនេះ កើតឡើងនៅពេលដែលឃើញកូនរបស់គាត់លេងតុកតាយន្ត ដែលធ្វើអោយលោកមានគំនិតរចនាប្លង់អាគារនេះ មនុស្សយន្ត (Robot Building)។

អគារនេះត្រូវបានគេចំណាយថវិកា សាងសង់អស់ចំនួន១០លានដុល្លារ ដែលមានរចនាបទស្ថាបត្យកម្មចុងក្រោយបង្អស់នៃអគារសម័យការទំនើប។

Robot Towerមានកំពស់២០ជាន់ ដែលបានសាងសង់នៅលើទំហំដី២៣,៥០៦ ម៉ែត្រការ៉េ។ វាត្រូវបានគេប្រើប្រាស់រួម ដូចជា កន្លែងប្រជុំ  ការិយាល័យធ្វើការ ធនគារ បន្ទប់ហ្វឺកហាត់ និងមានកន្លែងចតរថយន្តផងដែរ។

ជាមួយនឹងស្ថាបត្យកម្មច្នៃប្រឌិតបែបរវើរវាយនេះ Robot Building នេះ ត្រូវបានគេជ្រើសរើសយកទៅប្រកួតប្រជែង ក្នុងសារមន្ទីរ Museum of Contemporty Art ក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក ក្នុងចំណោមអាគារមួយក្នុងចំណោមអគារ៥០ នៅទូទាំងពិភពលោក។

អាគារនេះទទួលបានរង្វាន់ ពីAthemaeum Museum of Architecture and Design នៃរដ្ឋChicago សហរដ្ឋអាមេរិក ដែលផ្តល់ជូនដល់ស្ថាបត្យករ លោកSamet   ដែលបានគូរប្លងអគារនេះ។ អគារនេះក៏ត្រូវបានគេទទួលស្គាល់ថា ជាអគារដែលមានរចនបទទំនើបំផុត ក្នុងពិភពលោកក្នុងសតវត្សរ៍ទី២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here