រដ្ឋាភិបាល​កំណត់​មណ្ឌលគិរី ជាតំបន់​ប៉ូលសេដ្ឋកិច្ចទី៤ ក្រោម​ផែនការអភិវឌ្ឍន៍ ៦ចំណុច

0

ដោយ៖ សុធារី

មណ្ឌលគិរី៖ ​​ការអនុវត្តន៍សកម្មភាពប្លង់មេសម្រាប់អភិវឌ្ឍន៍ខេត្តមណ្ឌលគិរីនឹងជួយឱ្យខេត្តមណ្ឌលគិរីក្លាយជាខេត្ត ដែលលេចធ្លោលើវិស័យកសិឧស្សាហកម្មនិងទេសចរណ៍ តាមរយៈ​យុទ្ធសាស្ត្រសំខាន់ៗ ចំនួន៦ចំណុច​របស់​រាជរដ្ឋាភិបាល ​និង​កំណត់យកខេត្តមណ្ឌលគិរី ជាតំបន់ប៉ូលសេដ្ឋកិច្ចទី៤។

នេះ​បើតាម​ប្រសាសន៍របស់​លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី នៅ​ក្នុង​ពិធីប្រកាសចូលកាន់មុខដំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី កាលពីថ្ងៃទី​៦ ខែមករា ឆ្នាំ២០២២នេះ។

លោក​បានបញ្ជាក់ថា ការអនុវត្តន៍សកម្មភាពប្លង់មេ សម្រាប់អភិវឌ្ឍន៍ខេត្តមណ្ឌលគិរី បន្ទាប់ពីខេត្តសៀមរាប នឹងជួយឱ្យ​ខេត្តមណ្ឌលគិរីក្លាយជាខេត្ត ដែលលេចធ្លោលលើវិស័យ​កសិឧស្សាហកម្មនិងទេសចរណ៍។ ប៉ុន្តែការអភិវឌ្ឍន៍នឹងជួបបញ្ហាបន្តិចបន្តួច ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ដោយការពង្រីកផ្លូវ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។

លោកអភិបាលខេត្ត បន្តថា ខេត្តមណ្ឌលគិរី ត្រូវបានកំណត់ដោយរាជរដ្ឋាភិបាល ជាអាទិ៍ភាពសំខាន់ៗ ចំនួន៦ ជាការរក្សាការអភិវឌ្ឍន៍ រួមមាន ១-តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃទាំង៥ ទី២-តំបន់របៀងទេសចរណ៍វប្បធម៌ ៣-ក្រុងសែនមនោរម្យ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទេសចរណ៍ ៤-តំបន់ស្រុកអូររាំងអភិវឌ្ឍន៍ព្រលានយន្តហោះ ៥-តំបន់ប្រជុំជនស្រុកកោះញែក ​៦-តំបន់ទេសចរណ៍សមាហរណកម្មតាមព្រំដែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here