ថៃដំឡើងថ្លៃសេវាផ្ទេរកម្មសិទ្ធិអចលនទ្រព្យ និងបញ្ចុះថ្លៃសេវាឥណទានគេហដ្ឋានដើម្បីជំរុញវិស័យអចលនទ្រព្យ

0

ដោយៈស្រីលីស

បាងកក: ប្រទេសថៃបានប្រកាសផែនការដំឡើងថ្លៃ សេវាផ្ទេរកម្មសិទ្ធិអចលនទ្រព្យ និងបញ្ចុះថ្លៃសេវាឥណទានគេហដ្ឋាន ដើម្បីជំរុញទីផ្សារអច​ល​នទ្រព្យ និងស្ដារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ខ្លាំង ដោយសារការរីករាលដាលវីរុសកូវីដ-១៩។

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលកាលពីថ្ងៃអង្គារ ទី១៨ មករា ឱ្យដឹងថា ថ្លៃសេវាផ្ទេរកម្មសិទ្ធិអចលនទ្រព្យ និងឥណទានគេហដ្ឋាន នឹងនៅតែរក្សាទុកកម្រិត០.០១%រហូតដល់ដំណាច់ឆ្នាំ២០២២ សម្រាប់អ្នកដែលធ្វើពាណិជ្ជកម្មអចលនទ្រព្យ ដែលមានតម្លៃមិនលើសពី៣លានបាត (ប្រហែ​ល៩០.៨១០ដុល្លារអាមេរិក) និងអ្នកដែលទទួលឥណទានគេហដ្ឋានមិនលើសពី៣លានបាតក្នុងមួយប្រតិបត្តិការ។

ចំណាត់ការ ដែលបានចាប់ផ្តើមដំបូងក្នុងឆ្នាំ២០១៩ ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ រួមមានទាំងការបញ្ចុះថ្លៃសេវាផ្ទេរកម្មសិទ្ធិអចលនទ្រព្យពី២% មកនៅត្រឹម០,០១% និងថ្ងៃសេវាឥណទានគេហដ្ឋានពី១%មកនៅត្រឹម០,០១%ផងដែរ។

យោងតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលឱ្យដឹងថា ការបញ្ចុះតម្លៃលើលំណង់ប្រភេទលំនៅដ្ឋាននេះ នឹងចូលជាធរមានភ្លាមៗ។ កម្មវិធីដែលគ្របដណ្តប់ទាំងអចលនទ្រព្យថ្មី និងអចលនទ្រព្យបន្តពីម្ចាស់ដើមនេះ អនុវត្តតែចំពោះពលរដ្ឋថៃប៉ុណ្ណោះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចុះផ្សាយថា ក្រសួងហិរញ្ញវត្ថុថៃ រំពឹងថា វិធានការនេះ នឹងជួយបង្កើនប្រតិបត្តិការទិញ លក់អចលនទ្រព្យចំនួន២៩១ពាន់លានបាត (៨,៧៩ពាន់លានដុល្លារអាមេរិក) ហើយនឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ ទទួលបានកំណើន០,៥៨%៕  Xinhuanet៕

LEAVE A REPLY

Please enter your comment!
Please enter your name here