ទំហំទុនវិនិយោគក្នុងវិស័យសំណង់ដើមឆ្នាំនេះបានដាំក្បាលចុះ ជាមួយទំហំទុនវិនិយោគត្រឹម១៣៧លានដុល្លារ

0

     ដោយៈវិវឌ្ឈន៍

        ភ្នំពេញញៈ ទំហំទុនវិនិយោគក្នុងវិស័យសំណង់បានដាំក្បាលចុះយ៉ាងខ្លាំង ដោយទំហំទុនដែលបានអនុម័តនៅក្នុងរយៈពេល២ខែដើមឆ្នាំនេះ ធ្លាក់ចុះជិត៨៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំមុន។

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា ក្នុងរយៈពេល២ខែដើមឆ្នាំ២០២២នេះ ចំនួនគម្រោងសំណង់ដែលទទួលបានការអនុញ្ញាតមានសរុប៦៥២គម្រោង ស្មើនឹងទុនវិនិយោគ ១៣៧លានដុល្លារ។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ចំនួនគម្រោងក្នុងរយៈពេល២ខែ បានធ្លាក់ចុះរហូតដល់២០៧គម្រោង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ខណៈតម្លៃវិនិយោគក៏ធ្លាក់ចុះ ៨៨,៩ភាគរយ។

របាយការណ៍បានឲ្យដឹងបន្តថា ក្នុងចំណោមគម្រោងសាងសង់ទាំងអស់ ប្រភេទសំណង់លំនៅដ្ឋានមាន៦១៦គម្រោង ស្មើនឹង៩៤,៥ភាគរយ នៃសំណើសុំសាងសង់សរុប។ ចំនួននេះបានធ្លាក់ចុះ២៣០គម្រោង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុនផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here