អ្នកជំនាញៈ តម្រូវការជួលផ្ទះ ហាងធ្វើអាជីវកម្មបានកើនឡើងនៅក្នុងទីផ្សារ

0

ដោយៈគង់ សូរិយា

       ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា តម្រូវការផ្ទះ ហាង សម្រាប់   ធ្វើអាជីវកម្មនានាបានកើនឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ១៩បានស្ងប់ស្ងាត់ ហើយសកម្មភាពសេដ្ឋកិច្ច បានវិលមករកភាពប្រក្រតីឡើងវិញ។

លោកវ៉ន ចាន់ថនអគ្គនាយកក្រុមហ៊ុនTown City Real Estateបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃ ទី២៤ ឧសភានេះថា បច្ចុប្បន្នសកម្មភាពជួលហាង និងផ្ទះធ្វើអាជីវកម្មបានកើនឡើងគួរឲ្យកត់សំគាល់ ដែលសញ្ញាបង្ហាញឲ្យឃើញថា ​ប្រជាពលរដ្ឋចាប់ផ្តើមផ្តោតលើសកម្មភាពអាជីវកម្មឡើងវិញច្រើន ធៀបនឹងវិបត្តិ២ឆ្នាំកន្លងមកនេះ។

លោកបន្តថា “សកម្មភាពអាជីវកម្មកាន់តែល្អ នៅពេលចរន្តសេដ្ឋកិច្ចកាន់តែល្អ ដែលឆ្លុះបញ្ចាំងពីភាពរីកចម្រើនឡើងវិញ ក្នុងទីផ្សារលក់រាយនៅ​កម្ពុជា”។ លោកបានបន្តថា “ការកំរើកឡើងវិញនេះ កំពុងធ្វើឲ្យតម្រួវការShowroom ផ្ទះអាជីវកម្មនៅតាមផ្លូវសំខាន់ៗ មានហាងឆេងឡើងវិញផងដែរ”។

ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា ពិតមែនហើយសកម្មភាពអាជីវកម្ម និងហាងលក់ទំនិញនានាបានចាប់ផ្តើមមាន​សញ្ញាសុទិដ្ឋិនិយម​ច្រើន ប៉ុន្តែតម្លៃជួលមិនទាន់កើនឡើងនៅឡើយទេ គឺអ្នកជួលនៅតែមានអំណាចក្នុងការចចារច្រើន។

លោកបន្តថា “ការកើនឡើងនូវតម្រូវការសេវាកម្មជួលហាង ជួលផ្ទះធ្វើអាជីវកម្មវាជាសញ្ញា នៃការងើបឡើងនៃសេដ្ឋកិច្ចជាតិ និងប្រក្រតីភាពនៃ​ការវិលត្រលប់់មកវិញនូវសកម្មភាពសេដ្ឋកិច្ច សង្គម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here