ការស្ទង់មតិ: ពលរដ្ឋអាស៊ានចាត់ទុកមហាយក្សចិន ជាដៃគូដ៏សំខាន់បំផុតនៅថ្ងៃអនាគត

0

ដោយៈសុខុម

អន្តរជាតិ: ស្ទើរតែពាក់កណ្តាលនៃពលរដ្ឋអាស៊ាន ដែលត្រូវបានស្ទង់មតិបានជ្រើសរើសប្រទេសចិន ជាដៃគូដ៏សំខាន់បំផុតសម្រាប់តំបន់អាស៊ាន នាពេលអនាគត ដោយវ៉ាដាច់ប្រទេសជប៉ុនជាលើកដំបូង។

លទ្ធផលនៃការស្ទង់មតិ ដែលធ្វើឡើងដោយរដ្ឋាភិបាលជប៉ុននេះបានបង្ហាញកាលពីថ្ងៃពុធ ទី២៥ ខែឧសភា ថា ៤៨%នៃអ្នកឆ្លើយដែលមកពីអាស៊ាន-១០ប្រទេសបានជ្រើសយកប្រទេសចិន។

ប្រទេសចិន បានជាប់ចំណាត់ថ្នាក់លេខ១ ដោយទទួលបានសំឡេងគាំទ្រច្រើនជាងគេ ខណៈប្រទេសជប៉ុន ជាប់ចំណាត់ថ្នាក់លេខ២ ជាមួយនឹងសំឡេងគាំទ្រ៤៣% ដោយធ្លាក់ចុះ៨%។ ទន្ទឹមនេះ សហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយនឹងសំឡេងគាំទ្រ៤១% ដោយកើនឡើង៤ពិន្ទុ។

នេះជាលើកទី១ ហើយដែលរដ្ឋាភិបាលក្រុងប៉េកាំង បានជាប់ចំណាត់ថ្នាក់លេខ១ ចាប់តាំងពីក្រសួងការបរទេសជប៉ុន បានចាប់ផ្ដើមការស្ទង់មតិនេះចាប់តាំងពីឆ្នាំ២០១៥។

មន្ត្រីជប៉ុន មួយរូបបានលើកឡើងថា លទ្ធផលនេះឆ្លុះបញ្ចាំងឱ្យឃើញថា ប្រទេសចិន មានឥទ្ធិពលកាន់តែខ្លាំងឡើងៗនៅក្នុងតំបន់អាស៊ាន តាមរយៈការទូតវ៉ាក់សាំង៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here