ក្រសួងជំនាញ និងស្ថានទូតអូស្រ្តាលីផ្សព្វផ្សាយគោលការណ៍ណែនាំថ្មីស្តីពីសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់

0

ដោយៈគង់់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានរៀបចំផ្សព្វផ្សាយគោលការណ៍ណែ​នាំថ្មីស្តីពីសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ និងដាក់អោយអនុវត្តន៍ ដើម្បីសង្គ្រោះជីវិតនៅតាមការដ្ឋានសំណង់នានា។

លោកលាង មុនីរីត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ គោលការណ៍ណែនាំនេះ ត្រូវប្រកាសផ្សព្វផ្សាយ នៅថ្ងៃទី​៧​ ខែមិថុនា​ ឆ្នាំ​២០២២ ដោយមានការ​ចូលរួមពីលោក Robin Flint លេខាទី១​ នៃស្ថានទូតអូស្រ្តាលី​ ប្រចាំកម្ពុជា​។

លោក Robin Flint លេខាទី១ នៃស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា បានឲ្យមានប្រសាសន៍ឲ្យដឹងថា គោលការណ៍ណែនាំ និងសិក្ខាសាលានេះ នឹងជួយលើកកម្ពស់សុវត្ថិភាព និងសុខភាពបុគ្គលិកធ្វើការ ក្នុងវិស័យសំណ​ង់ ឱ្យមានភាពល្អប្រសើរឡើងទាំងនៅក្នុង និងជុំវិញការដ្ឋានសំណង់ ដែលនេះគឺជាការងារដ៏សំខាន់មួយ ដើម្បីការពារនិងសង្គ្រោះអាយុជីវិតពួកគេ។

ការរីកលូតលាស់យ៉ាងឆាប់រហ័សនៃវិស័យសំណង់ ក្នុងប្រទេសកម្ពុជា ទាមទារឱ្យមានការរៀបចំ និងអនុវត្តស្តង់ដារផ្លូវការមួយ ដែលទាក់ទងនឹងគុណភាពសំណង់ ការរចនាគ្រឿងបង្គុំសំណង់ សុខភាព និងសុវត្ថិភាពនៅតាមការដ្ឋានសំណង់ផងដែរ។

គោលការណ៍ណែនាំស្តីពីសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ ទទួលបានការឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី ក្នុងទឹកប្រាក់សរុបចំនួន ៥១,៧លានដុល្លារអូស្រ្តាលី តាមរយៈកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) ដែលត្រូវបានអនុម័តក្នុងខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here