ដំណឹងល្អៈគំរោងសិក្សាការជីកទន្លេតភ្ជាប់ពីទន្លេបាសាក់ ទៅកាន់ខេត្តកែបត្រូវបានរៀបចំសំណើរស្នើសុំជំនួយទៅកាន់ភាគីចិន

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ គម្រោងសិក្សាការដឹកជញ្ជូនផ្លូវទឹកទន្លេបាសាក់ ពីភ្នំពេញឆ្ពោះត្រង់ទៅកាន់សមុទ្រកម្ពុជា ក្នុងខេត្តកែបត្រូវបានមន្រ្តីជាន់ខ្ពស់ក្រសួង​សាធារណៈការ និងដឹកជញ្ជូនរៀបចំសំណើរស្នើសុំជំនួយទៅកាន់ភាគីចិន។

ក្រសួងសាធារណការនិងដឹកជញ្ជូន គ្រោងធ្វើការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេបាសាក់ បុកទៅសមុទ្រខេត្តកែប បន្ទាប់ពីទទួលបានបញ្ចប់នូវការសិក្សាទៅលើផែនការមេរួច។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និង​ដឹកជញ្ជូនបានលើកឡើង ក្នុងកិច្ចសម្ភាសន៍ពិសេសមួយ កាលពីដើមសប្តាហ៍នេះថា គម្រោងទាំងនេះ នឹងត្រូវរាយការណ៍ជូនសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីពិនិត្យលទ្ធភាព ក្នុងការស្វែងរកថវិកាសាងសង់លើជម្រើសណាមួយ ដែលសមស្របនឹងស្ថានភាពនៃការដឹកជញ្ជូនរបស់កម្ពុជា។

លោកបន្តថា “ក្រសួងបានបញ្ចប់ការសិក្សា ទៅលើផែនការមេដឹកជញ្ជូនភ្ជាប់ពីទន្លេបាសាក់ ទៅសមុទ្រខេត្តកែប ព្រមទាំងបានធ្វើការរាយការណ៍ទៅកាន់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោមរួចហើយ”។លោកបន្តថា ក្រសួងនឹងបានបន្តការសិក្សាបន្ថែមទៀត ទៅលើផលប៉ះពាល់ និងទំហំនៃការចំណាយទៅលើគម្រោងមួយនេះ”។

រដ្ឋមន្រ្តីក្រសួងសាធារណការរូបនេះបានបន្តថា ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេបាក់សាក់ ទៅកាន់ទឹកប្រៃនៃសមុទ្រខេត្តកែបនេះ គឺដើម្បីឲ្យមានការរីកចម្រើន នូវវិស័យដឹកជញ្ជូនតាមផ្លូវទឹក។ រីឯខេត្តមួយចំនួន ដូចជា ខេត្តតាកែវនឹងទទួលបានផលប្រយោជន៍ល្អៗ ពីការតភ្ជាប់ខ្សែទឹកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here