តើកម្មវវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ”មានលក្ខណៈពិសេសដូចម្តេច និងកម្ពុជាមានភាពអំណោយផលបែបណាក្នុងការទាក់ទាញវិនិយោគិនបរទេស

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ កាលពីទសវត្សរ៍៩០ រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា បាន

បង្កើតច្បាប់អន្តោប្រវេសន៍ ដើម្បីទាក់ទាញនូវការវិនិយោគក្រៅប្រទេសចូលមកប្រទេសកម្ពុជា។

នាពេលនោះផែនការដែលបង្កើតឡើងទទួល បានភាពជោគជ័យយ៉ាងខ្លាំង ក្លាយជាកម្លាំងស្រូបទាញនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច នៅក្នុងស្រុក និងបានបង្កើន នូវកម្រិតផលទុនសរុបរបស់ជាតិ(GDP) របស់កម្ពុជាក្នុងអំឡុងឆ្នាំ១៩៩៤-២០១៨លទ្ធផលគួរឲ្យភ្ញាក់ផ្អើល។

ដោយសារតែប្រព័ន្ធគ្រប់គ្រងនាពេលនោះ មិនទាន់មានភាពប្រសើរ ក្រុមហ៊ុនមិនត្រឹមត្រូវជាច្រើន បានឆ្លៀតឱកាសឆបោក ចំពោះការរត់ការអន្តោប្រវេសន៍ បណ្ដាលឲ្យមានករណីឆបោកអន្តោប្រវេសន៍ជាច្រើន នាពេលនោះ។

ដើម្បីកែតម្រូវ និងជំរុញនូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងប្រទេ​ស និងក្រៅប្រទេសនៅឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកច្បាប់អន្តោប្រវេសន៍ លែងផ្ដល់លិខិតឆ្លងដែន ចំពោះជនបរទេសដោយមិនស្ទាក់ស្ទើរ ក្នុងការបោះបង់មូលនិធិបរទេសមួយចំនួន ដើម្បីការពារអ្នកដែលមានបំណងមកអភិវឌ្ឍនៅកម្ពុជាពិតប្រាកដ។

ដូចការបង្ហាញនៅក្នុងតារាងខាងក្រោម ក្នុងឆ្នាំ២០១៩ ការវិនិយោគ ផ្ទាល់ពីបរទេស មានចំនួន៣៤៩លានដុល្លារ។ នៅក្នុងឆ្នាំ២០២០ការវិនិយោគផ្ទាល់ពីបរទេសមានការកើន ឡើងរហូតដល់៧៥៩លានដុល្លារ។

នៅក្នុងអំឡុងពេលដែលបណ្ដាប្រទេសជាច្រើន បានទទួលរងនូវផលប៉ះពាល់ពីការរីករាលត្បាតនៃជម្ងឺកូវីត-១៩ ប៉ុន្តែប្រទេសកម្ពុជាមិនត្រឹមតែមិនទទួលនូវផលប៉ះពាល់ប៉ុណ្ណោះទេ ប៉ុន្តែបានទាក់ទាញនូវការវិនិយោគពីបរទេសកាន់តែច្រើន។

ជាពិសេសនៅក្នុង អំឡុងពេល២ឆ្នាំនេះ ធនាគារបរទេសនិងក្រុមហ៊ុនផលិតផលម៉ាកល្បីៗជាច្រើនក៏បានពង្រីកខ្លួន មកកាន់ប្រទេសកម្ពុជាដែលជាទឹកដីសុវណ្ណភូមិនេះផងដែរ។ ដូច្នេះហើយ លំហូរចូលនៃកំណើន ប្រជាជននៅក្នុងទីក្រុងភ្នំពេញ មានការកើនឡើង ដែលជំរុញឲ្យវិស័យអចលនទ្រព្យ និងវិស័យហិរញ្ញវត្ថុមានការរីកចម្រើនខ្លាំង។

បន្ទាប់ពីឆ្លងកាត់ការពិភាក្សា និងត្រួតពិនិត្យយ៉ាងលម្អិតរាជរដ្ឋាភិបាលប្រទេសកម្ពុជាបានយល់ថា នេះជាពេលវេលាដ៏ស័ក្តិសមបំផុត ក្នុងការអនុវត្តន៍ជំហានដំបូងនៃច្បាប់អន្តោប្រវេសន៍ថ្មី។

ក្រសួងមហាផ្ទៃ បានសម្រេចប្រកាសនូវគម្រោង “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដែលជាគម្រោង វិនិយោគអន្តោប្រវេសន៍ ដើម្បីបើកចំហរសារជាថ្មី សម្រាប់ការអន្តោប្រវេសន៍មកកាន់ប្រទេសកម្ពុជា។

គម្រោងទាំងមូល បានផ្ដោតសំខាន់ទៅលើវិស័យជាច្រើន រួមទាំងការលុបបំបាត់ក្រុមហ៊ុន អន្តោប្រវេសន៍ដែលគ្មានការអនុញ្ញាត ការចាប់ផ្ដើមសេដ្ឋកិច្ចឡើងវិញ និងការជម្រុញការវិនិយោគ បរទេសមកកាន់ប្រទេសកម្ពុជា។

គម្រោង “កម្ពុជាផ្ទះទី២របស់ខ្ញុំ” បានទាក់ទាញភ្ញៀវវិនិយោគបរទេសជាច្រើនចូលមក ប្រទេសកម្ពុជាដែលផ្ដល់នូវឱកាស ការងារជាច្រើនដល់ប្រជាជនកម្ពុជា និងជួយគាំទ្រការអភិវឌ្ឍន៍ នៅក្នុងប្រទេសស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានពិធីប្រគល់ លិខិតគាំទ្រកម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍។

ក្នុងពិធីសំណេះសំណាលនោះផងដែរ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែងគាំទ្រដល់កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដែលមានទិសដៅស្របនឹងផែន ការរបស់ក្រសួងមហាផ្ទៃ និងលើកទឹកចិត្តឲ្យអនុវត្តកម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ”ឲ្យបានឆាប់រហ័ស។

តាងនាមឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ សូមជូនពរឲ្យសមាគម មូលនិធិគ្រួសារខ្មែរ និង កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ទទួលបានជោគជ័យ។

លោកអ្នកដែលបានចុះឈ្មោះជាមួយនឹងគម្រោង “កម្ពុជាផ្ទះទី២របស់ខ្ញុំ” នឹងទទួលបានសេវាកម្មពិសេសៗជាច្រើន សម្រាប់ការរស់នៅ និងអាជីវកម្មរបស់លោកអ្នក រួមមានទិដ្ឋាការពិសេសរយៈពេល១០ឆ្នាំ លើសពីនេះ យើងនឹងជួយសម្របសម្រួល ក្នុងការអភិវឌ្ឍន៍អាជីវកម្មរបស់អ្នក ការប្រឹក្សាយោបល់ផ្នែកច្បាប់ ពន្ធ និងការចុះបញ្ជីពាណិជ្ជកម្ម-ល-។ បន្ទាប់ពីចូលជាសមាជិក “កម្ពុជាផ្ទះទី២របស់ខ្ញុំ” លោកអ្នកអាចស្នើសុំលិខិតឆ្លង​ដែនព្រះរាជាណាចក្រកម្ពុជា។

ទី១ ទសវត្សរ៍ឆ្នាំ៩០ រហូតមកដល់បច្ចុប្បន្នប្រទេសកម្ពុជា មានការរីកចម្រើនខ្លាំង ការរីកចម្រើនប្រចាំឆ្នាំមានការកើនឡើងជាមធ្យម៧ភាគរយ។

ទី២ រយៈពេល១០ឆ្នាំកន្លងទៅ ការវិនិយោគបរទេសមានការកើនឡើង១៣៨ដង ទី៣ គ្មានការហាមឃាត់ទៅលើការប្ដូរ ឬបញ្ញើរប្រាក់បរទេស អ្នកវិនិយោគអាចបញ្ចូល ឬផ្ទេរប្រាក់បានដោយសេរី។ ទី៤ គឺជាប្រទេសដែលមានទ្រព្យសកម្ម ជាប្រាក់ដុល្លារធំជាងគេទី៣ នៅលើពិភពលោក បញ្ញើរប្រាក់ទូទាំងពិភពលោកដោយសេរី។

ទី៥ ប្រជាជនមានអាយុជាមធ្យ ២៧ឆ្នាំ កម្លាំងពលកម្ម និងផលិតកម្មមានការកើនឡើង នៅក្នុងរយៈពេលខ្លីលោក អ្នកពុំចាំបាច់បារម្ភពីបញ្ហាកម្លាំងពលកម្ម និងភាពចាស់នៃប្រជាជនឡើយ។

ទី៦ មិនមែនជាប្រទេសសមាជិក CRS អ្នកវិនិយោគអាចទទួលបានសេរីភាពនៃផ្នែកហិរញ្ញវត្ថុកាន់តែច្រើន។ ទី៧ លំហូរចូលនៃបណ្ដាប្រទេសខ្លាំងៗទាំង៥០០ទូទាំងពិភពលោក បានជម្រុញឲ្យល្បឿននៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា មានការរីកចម្រើនជាលំដាប់ ចំពោះវិស័យអប់រំ ដោយ​សារតែប្រទេសកម្ពុជា បានទាក់ទាញអ្នកវិនិយោគបរទេសជាច្រើន នៅក្នុងសតវត្សចុងក្រោយនេះ។ ដូច្នេះភាសាអង់គ្លេសត្រូវបានទទួលស្គាល់ ជាភាសា សម្រាប់ប្រើប្រាស់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។

ការអប់រំ

ការអ​ប់រំនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សាត្រូវមានរយៈពេល 12ឆ្នាំ 6-3-3 សិក្សាដោយឥតគិតថ្លៃសម្រាប់សាលារដ្ឋ ក៏មានសាលាបឋមសិក្សា និងមធ្យមសិក្សាឯកជនក្នុងស្រុក និងសាលាអន្តរជាតិល្បីជាច្រើនបានផ្ដល់នូវបរិយាកាសសិក្សាយ៉ាងប្រសើរ ដើម្បីបណ្ដុះចក្ខុវិស័យ និងសមត្ថ​ភាពរបស់សិស្សានុសិស្សឲ្យស្របតាមស្ដង់ដារអន្តរជាតិ។

ចំពោះសាកលវិទ្យាល័យ ក្រៅពីសាកលវិទ្យាល័យល្បីរបស់កម្ពុជាគឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅមានសាកលវិទ្យាល័យអន្តរជាតិល្បីៗនៃប្រទេសផ្សេងៗជាច្រើនទៀត ដូចជា ចក្រភពអង់គ្លេស និងសិង្ហបុរី ដែលធ្វើឲ្យកម្រិតសិក្សារបស់សិស្សានុសិស្សនៅកម្ពុជា អាចផ្សារភ្ជាប់ជាមួយនឹងកម្រិតអន្តរជាតិ។

ក្រៅពីសាលាអន្តរជាតិ Northbridge International School សាលាអន្តរជាតិ Canadian International School និងសាលាអន្តរជាតិ Australian International School នៅមានសាលា Shrewsbury School ដែលជាសាលាមួយក្នុងចំណោមសាលារដ្ឋធំៗទាំងប្រាំបួន នៅចក្រភពអង់គ្លេស មានវត្តមាននៅក្នុងប្រទេសកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យកម្រិតអប់រំក្នុងស្រុក កាន់តែមានភាពល្អប្រសើរឡើង។

កម្ពុជាមានប្រព័ន្ធវេជ្ជសាស្រ្ដពេញលេញ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឆ្នាំ២០១៥ បានបង្ហាញថា បច្ចុប្បន្ននៅកម្ពុជាមានមន្ទីរពេទ្យរដ្ឋប្រមាណ1400 និងមន្ទីរពេទ្យឯកជនប្រមាណ5500 រួមមាន មន្ទីរពេទ្យដែលមានឈ្មោះល្បីនៅភ្នំពេញ គឺមន្ទីរពេទ្យភ្នំពេញរ៉ូយាល់ និងមន្ទីរពេទ្យជប៉ុនសាន់រាយស៍ ដែលមានបរិក្ខារពេទ្យនាំចូលពីប្រទេសជប៉ុន។

យើងអាចសង្កេតឃើញថា បច្ចុប្បន្នសេវាព្យាបាលនៅកម្ពុជា មានការរីកចម្រើនឈានដល់កម្រិតអន្តរជាតិ និងមានឧបករណ៍ទំនើបៗជាច្រើន។ ក្នុងឆ្នាំ2015 ការចំណាយលើផ្នែកថែទាំសុខភាពរបស់កម្ពុជា មានចំនួនរហូតដល់ 5.98% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមប្រទេស ដែលជាសមាជិកអាស៊ាន។ យើងអាចសង្កេតឃើញថា ការយកចិត្តទុកដាក់របស់រដ្ឋាភិបាល លើវិស័យសុខាភិបាលមិនចាញ់បណ្ដាប្រទេសលោកខាងលិចឡើយ។

ទន្ទឹមនឹងនេះកម្ពុជា ក៏ជាផ្នែកមួយដ៏សំខាន់ នៃគម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន។ កំពង់ផែក្រុងព្រះសីហនុ គឺជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវគោកក្នុងតំបន់ ហើយអាកាសយានដ្ឋានអន្តរជាតិធំជាងគេទី១០ លើពិភពលោក គ្រោងនឹងសាងសង់ ដែលគ្រោងនឹងដាក់មូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ការអភិវឌ្ឍន៍នាពេលអនាគត។

សេដ្ឋកិច្ចពិភពលោក ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយការរាតត្បាតនៃជម្ងឺកូវីត-១៩ ប្រទេសអភិវឌ្ឍន៍នៃលោកខាងលិច ពឹងផ្អែកខ្លាំងលើសេវាហិរញ្ញវត្ថុ និងត្រូវការរយៈពេលវែង ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ។ មានតែប្រទេសកំពុងអភិវឌ្ឍន៍ប៉ុណ្ណោះ ដែលអាចបង្ហាញពីសន្ទុះនៃការស្ដារសេដ្ឋកិច្ចឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here