ដោយៈ ជេស៊ីកា
ភ្នំពេញៈ អ្នកជំនាញដ៏ស្ងៀមស្ងាត់ ប៉ុន្តែមានឥទ្ឋិពលម្នាក់បាននិងកំពុងត្រៀមនាំយកហាង អាហាររហ័សទាន់ចិត្តMcDonald មកកាន់កម្ពុជានៅពេលខាងមុខនេះ។
យោងតាមប្រភពព៌តមានដែលអាចទុកចិត្ត បាននិយាយឲ្យដឹងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា អ្នកជំនួញរូបនោះបានចចារ ដោយជោគជ័យរួចហើយ និងបានបំពេញគ្រប់លក្ខខ័ណ្ឌ របស់ក្រុមហ៊ុនអាហាររហ័សទាន់ចិត្ត លំដាប់យក្សអាមេរិកនេះរួចផងដែរ ដើម្បីទទួលសិទ្ឋMaster Franchisee មកកាន់ទីផ្សារកម្ពុជា ដែលអាចអនុញ្ញាត្តឲ្យក្រុមហ៊ុននេះពង្រីកសាខាឬលក់Franchiseបន្តទៅវិនិយោគិនដទៃទៀត។
ប្រភពព៌តមានដដែលបានបន្តថា “ប្រសិនជាអ្វីៗមិនមានការប្រែប្រួលទេ ហាងអាហាររហ័សទាន់ចិត្តនេះ នឹងបង្ហាគវត្តមាននៅកម្ពុជានៅឆ្នាំ២០២៣ខាងមុខនេះ”។
ទស្សនវិទ្យារបស់ហាងMcDonald គឺតម្រូវឲ្យអ្នកទិញម៉ាកយីហោរបស់ខ្លួនមកកាន់ប្រទេសណាមួយ ត្រូវទៅធ្វើការលាងបង្គន់អនាម័យរបស់ហាងនេះរយៈពេលពីរសប្តាហ៍ជាមុនសិន។
ប្រភពព៌តមានដដែលបានបន្តថា តាមពិតអ្នកជំនួញស្ងៀមស្ងាត់រូបនោះ មានអាជីវកម្ម មិនតិចជាង៣០ក្រុមហ៊ុនឡើយ ដែលកំពុងប្រតិបត្តិការ នៅកម្ពុជា។
McDonaldជាហាងអាហាររហ័សទាន់ចិត្តធំជាងគេ និងមានសាខាច្រើនជាងគេនៅក្នុងពិភពលោក ហើយកាលពីពេលថ្មីៗនេះហាងនេះបានចាកចេញពីប្រទេសរុស្ស៊ី និងបានលក់នូវសេវាកម្ម និងហាងរបស់ខ្លួនទាំងអស់ទៅឲ្យមហាសេដ្ឋីរុស្ស៊ី ដោយគ្រាន់តែមានការដូរឈ្មោះហាង ប៉ុន្តែរសជាតិអាហារនេះនៅដដែល៕