ដោយៈ សុផារី
ភ្នំពេញ: ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ បានសម្រេចអនុម័តគម្រោងវិនិយោគចំនួន៤ បន្ថែមទៀត ដែលមានទឹកប្រាក់សរុបចំនួន៩៦,៨លានដុល្លារអាមេរិក។
តបតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
ទី១-ក្រុមហ៊ុន “L-Q New Energy CO., LTD.” គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ មានទុនវិនិយោគចំនួន៨៤,៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ១.០០០នាក់។
ទី២-ក្រុមហ៊ុន “Eastcam Casting Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតនិងកែច្នៃបំពង់ទីបដែក និងកែច្នៃដំណរបំពង់ទីបដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល ស្វាយរៀង ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន៥,៨លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ២០០នាក់។
ទី៣ ក្រមហ៊ុន- “MEGA HARDWOOD CO., LTD” គម្រោងបង្កើតរោងចក្រផលិតក្តាប៉ាកេ និងក្តារបន្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ៣០០នាក់។
ទី៤-ក្រុមហ៊ុន “XIN JIN WEI GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន១,៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ៥៥០នាក់៕