ទីប្រឹក្សាផ្ទាល់សម្តេចតេជោៈ “ការគ្រប់គ្រងរដ្ឋបានយូរគឺអាស្រ័យដោយយកបេះដូងរាស្ត្របាន”

0

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព៌តមាន បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមថា “ការគ្រប់គ្រងរដ្ឋបានយូរ គឺអាស្រ័យដោយយកបេះដូងរាស្រ្តបាន”។

លោកបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមនាព្រឹកថ្ងៃទី២៧ កក្កដានេះថា ម្តេចតេជោហ៊ុនសែនគឺជាមេដឹកនាំខ្មែរមួយរូប ដែលត្រូវបានប្រវត្តិសាស្ត្រកត់ត្រា ពីការធ្វើពលិកម្មដោយមិនស្តាយស្រណោះ សូម្បីតែជីវិតខ្លួន។ ចាប់តាំងពីតរុណវ័យមក សម្តេចបានបូជាកាយ និងប្រាជ្ញាស្មារតីជូនជាតិ និងប្រជាជន ដោយមិនគិតពីសេចក្តីសុខរបស់ខ្លួន និងក្រុមគ្រួសារឡើយ ។

លោកបន្តថា “ភាពជោគជ័យលើវិថីនយោបាយ របស់សម្តេចតេជោហ៊ុន សែនគឺការឆក់យក “បេះដូងរាស្ត្របាននេះឯង”។

លោកជុំ កុសលបានបន្ថែមថា បទពិសោធន៍ប្រវត្តិសាស្ត្រជាតិបានបង្ហាញអោយយើងឃើញច្បាស់ថា អ្នកនយោបាយដែលយកបានតែអំណាចរដ្ឋមកគ្រប់គ្រង ដោយមិនបានយកបេះដូងរាស្ត្រ គឺគ្មានវាសនាដឹកនាំបានយូរឡើយ ។ ជាក់ស្តែងលោក លន់ ណុល ក្រោយពីធ្វើរដ្ឋប្រហាររំលាយរបបរាជានិយម សម្តេចព្រះនរោត្តមសីហនុឆ្នាំ១៩៧០ ប្រសិនបើលន់ ណុលត្រូវបានទទួលការគាំទ្រពេញទំហឹង ពីប្រជាពលរដ្ឋក៏គ្មានថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ដែរ។

ឯប៉ុលពតក៏ដូចគ្នា បើគេដឹកនាំដោយមានការគាំទ្រពីប្រជាពលរដ្ឋក៏គ្មានទីអវសានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ដែរ។

លោកជុំ កុសលបានបន្តថា “ចំពោះសម្តេចតេជោហ៊ុនសែន ការដឹកនាំរបស់លោកគឺកើតចេញពីការគោរព ស្រលាញ់ គាំទ្រពេញបេះដូងពីប្រជាពលរដ្ឋ ទើបអំណាចរបស់លោក មិនអាចមានគូប្រជែងនយោបាយណាមកគាស់រំលើងបានជាដាច់ខាត!”។ លោកបន្ថែមថា “សម្តេចតេជោហ៊ុន សែនគឺជាមេដឹកនាំដែលមិនអាចខ្វះបានរបស់កម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here