IMF បន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២ មកត្រឹម៣,២ភាគរយ

0

ដោយ: លាងហួរ

អាមេរិក: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំ២០២២មកនៅត្រឹម៣,២ភាគរយ ដោយធ្លាក់ចុះ០,៤ភាគរយ ធៀបនឹងការព្យាករណ៍កាលពីមេសា។

សេដ្ឋកិច្ចពិភពលោក បានធ្លាក់ចុះខ្សោយរួចជាស្រេចទៅហើយដោយសារជំងឺរាតត្បាតកូវីដ១៩ រួមទាំងវិបត្តិអតិផរណាជាសកល ជាពិសេ​សនៅសហរដ្ឋអាមេរិក និងអឺរ៉ុប។

លោក Pierre-Olivier Gourinchas បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចពិភពលោក  កំពុងប្រឈមមុខនឹងភាពអាប់អួរកាន់តែខ្លាំងឡើង និងភាពមិនច្បាស់លាស់។

លោកបានបន្តថា “អតិផរណាក៏បានប៉ះពាល់ ដល់សេដ្ឋកិច្ចសកលយ៉ាងខ្លាំងផងដែរ ដោយឆ្លុះបញ្ចាំងពីផលប៉ះពាល់ នៃសម្ពាធនៃការចំណា​យពីខ្សែសង្វាក់ផ្គត់ផ្គង់ ដែលត្រូវបានរំខាន និងទីផ្សារការងារតានតឹងមិនធ្លាប់មានជាប្រវត្តិសាស្ត្រ”។

អតិផរណាពិភពលោក បានហក់ឡើងខ្ពស់ខ្លាំង ដោយសារតម្លៃអាហារ និងថាមពល ហើយអតិផរណាត្រូវបានគេរំពឹងថា នឹងឈានដល់៦,៦ភាគរយ នៅក្នុងប្រទេសសេដ្ឋកិច្ចជឿនលឿន និង៩,៥ភាគរយនៅក្នុងប្រទេសកំពុងរីកចម្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here