ដោយ: លាងហួរ
ប្រទេសថៃ: ឃ្លាំង និងភស្តុភារទំនើប កំពុងក្លាយជាតារារះក្នុងវិស័យអចលនទ្រព្យថៃ ចំពេលមានការអភិវឌ្ឍន៍លំនៅដ្ឋាន នៅទ្រឹងក្នុងផ្នែកចំណូលពីកណ្តាលទៅទាប នេះបើយោងតាមអ្នកអភិវឌ្ឍន៍ Frasers Property (Thailand) Plc (FPT)។
លោក Thanapol Sirithanachai នាយកប្រតិបត្តិប្រចាំប្រទេសថៃ បាននិយាយថា អាជីវកម្មអភិវឌ្ឍន៍លំនៅឋាន ក្នុងផ្នែកចំណូលពីកណ្តាលទៅទាបនៅទ្រឹង ដោយសារតែបំណុលគ្រួសារខ្ពស់ អត្រាការប្រាក់កើនឡើង និងអតិផរណា។
លោកបានបន្តថា អចលនទ្រព្យបែបពាណិជ្ជកម្មកម្ម នឹងមានការផ្គត់ផ្គង់លើស ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ខណៈដែលវិស័យបដិស ណ្ឋារកិច្ចកំពុងកើនឡើង ។
លោកបានបន្ថែមថា ឃ្លាំងមិនមែនសម្រាប់តែជាកន្លែង ផ្ទុកទំនិញប៉ុណ្ណោះទេ ប៉ុន្តែក៏បម្រើជាមជ្ឈមណ្ឌលប្រតិបត្តិការនានាផងដែរ។
លោកThanapol បានបញ្ជាក់ថា យើងនឹងអភិវឌ្ឍទីក្រុងឆ្លាតវៃប្រកបដោយនិរន្តរភាព ដើម្បីគាំទ្រដល់សេដ្ឋកិច្ច និងបរិស្ថានថ្មី។ លោកបន្ថែមថា វានឹងក្លាយជាការអភិវឌ្ឍន៍ អចលនទ្រព្យរួមបញ្ចូលគ្នា ដែលមិនត្រឹមតែមានប្រភេទទ្រព្យសកម្មតែមួយប៉ុណ្ណោះទេ។
គម្រោងនេះ នឹងស្ថិតនៅលើដីទំហំ៤៧០០រ៉ៃ(៧៥២០០០០ម៉ែត្រការ៉េ) នៅលើផ្លូវBang Na – Trat Km 32 ដែលរួមមានឃ្លាំង ការដឹកជញ្ជូន ការផលិត សួនអាជីវកម្មសម្រាប់សេដ្ឋកិច្ចថ្មី និងការចាប់ផ្តើមអាជីវកម្ម រួមជាមួយនឹងការអភិវឌ្ឍន៍លំនៅដ្ឋាន ដើម្បីទាក់ទាញអ្នកដែលមានទេពកោសល្យថ្មីៗ ក៏ដូចជាកន្លែងលក់រាយផងដែរ៕