កូរ៉េទទួលបានកិច្ចសន្យាសាងសង់រោងចក្រនុយក្លេអ៊ែរតម្លៃ២,២៥ពាន់លានដុល្លារនៅបរទេស

0

ដោយៈ សុខុម

សេអ៊ូល: ប្រទេសកូរ៉េខាងត្បូង បានដេញឈ្នះគម្រោងមួយមានតម្លៃ២,២៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពល អគ្គិសនីដើរដោយនុយក្លេអ៊ែរនៅទីក្រុង El Dabaa ប្រទេសអេហ្ស៊ីប។

ក្រសួងឧស្សាហកម្មកូរ៉េខាងត្បួង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហាកន្លងមកថា រដ្ឋាភិបាលកូរ៉េ បានទន្ទឹងរង់ចាំកិច្ចសន្យានេះយ៉ាងអន្ទះសារ ខណៈប្រទេសនេះ កំពុងព្យាយាមស្ដាររោងចក្រថាមពលអគ្គិសនី ដើរដោយនុយក្លេអ៊ែរជាទំនិញនាំចេញដ៏សំខាន់។

នៅក្នុងគម្រោង El Dabaa នេះ រ៉េអាក់ទ័រកម្លាំង១.២០០មេហ្គាវ៉ាត់ (Megawatt) ចំនួន៤នឹងត្រូវសាងសង់ឡើង។ សម្រាប់គម្រោងនេះ ក្រុមហ៊ុន ASE ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនថាមពលរុស្ស៊ី Rosatom បានដេញឈ្នះ ការសាងសង់ពីអាជ្ញាធរនិយតកម្មនុយក្លេអ៊ែរ និងវិទ្យុសកម្មអេហ្ស៊ីប។

ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េ និយាយថា ក្រុមហ៊ុនថាមពលដែលគ្រប់គ្រងរដ្ឋ Korea Hydro & Nuclear Power (KHNP) បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ASE ដើម្បីសាងសង់កោះទួប៊ីន និងធ្វើលទ្ធកម្ម និងផ្គត់ផ្គង់ឧបករណ៍ និងសម្ភារៈសម្រាប់គ្រឿងបង្គុំសំខាន់ៗទាំងនេះ។

គម្រោង El Dabaa បង្ហាញពីការនាំចេញរោងចក្រថាមពលនុយក្លេអ៊ែរទី២ របស់កូរ៉េខាងត្បូង។ ក្នុងឆ្នាំ២០០៩ ប្រទេសនេះបានឈ្នះគម្រោងសាងសង់រោងចក្រ ថាមពលនុយក្លេអ៊ែរ Barakah ក្នុងប្រទេសសអារ៉ាប់រួមអេមីរ៉ាត។

ដោយសារតែគោលនយោបាយបញ្ឈប់ ការប្រើប្រាស់នុយក្លេអ៊ែររបស់រដ្ឋាភិបាលមុនៗ ឧស្សាហកម្មនុយក្លេអ៊ែររបស់កូរ៉េខាងត្បូង បានឈានដល់ការផុតពូជ។

ប៉ុន្តែរដ្ឋាភិបាលនិយាយថា ខ្លួនរំពឹងថា គម្រោង El Dabaa នឹងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម រោងចក្រនុយក្លេអ៊ែររស់រានឡើងវិញ៕ Korea Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here